CPC-ក្រសួងសុខាភិបាល សម្រេចបិទមជ្ឈមណ្ឌលកែសម្ផស្ស បុរិន្ទកោះពេជ្រ ក្រោយវះកាត់បណ្តាលឲ្យស្ត្រីម្នាក់បា.,ត់បង់ជី.,វិត

103

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីសម្រេចបិទ មជ្ឈមណ្ឌលកែសម្ផស្ស បុរិន្ទកោះពេជ្រហើយ ក្រោយវះកាត់ឲ្យកែសម្ភស្សឲ្យស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិត។

មជ្ឈមណ្ឌលកែសម្ផស្ស បុរិន្ទកោះពេជ្រ មានទីតាំងស្ថិតនៅផ្ទះលេខS១៩ ផ្លូវអេលីត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា មូលហេតុនៃការបិទនេះ ដោយសារមូលហេតុខ្វះការតាមដាន និងខ្វះបច្ចេកទេសក្នុងការគ្រប់គ្រងឱ្យបានត្រឹមត្រូវ ដែលបណ្ដាលឱ្យអ្នកជំងឺគ្រោះថ្នាក់ដល់អាយុជីវិត ។

សូមជម្រាបថាសេចក្តីសម្រេចនេះបានធ្វើឡើងក្រោយមានការបង្ហោះពីម្ចាស់គណនីហ្វេសប៊ុកម្នាក់ឈ្មោះ Pisey Tun ដែលបានអំពាវនាវឱ្យក្រសួងសុខាភិបាលជួយពិនិត្យជុំវិញរឿងមជ្ឈមណ្ឌលកែសម្ផស្ស មួយនេះ បានវះកាត់ប្អូនស្រីរបស់ខ្លួនបណ្ដាលឱ្យស្លាប់បាត់បង់ជីវិត ខណៈបានបង្ហោះដែលមានខ្លឹសារទាំងស្រុងថា៖

“ខ្ញុំនៅតែមិនអស់ចិត្ត អាណិតប្អូនខ្ញុំណាស់ មន្ទីរពេទ្យ កែសម្ភសគ្លីនិចបូរិន នៅកោះពេជ្រ បានធ្វើការវះកាត់កែសម្ផស្សប្អូនខ្ញុំ ធ្វើអោយស្លាប់ សូមក្រសួងសុខាភិបាលមេត្តាពិនិត្យលើរឿងនេះផង គាត់បាននិយាយថា គាត់ខ្សោយ ហើយឈាមមិនគ្រប់ ហេតុអ្វីគាត់នៅតែធ្វើការវះកាត់ ឬគាត់ចង់បានលុយ ផេករបស់គាត់បាន Block ឆែកមិនឃើញ ក្រោយកើតហេតុសូមបងប្អូនដែលស្រលាញ់គាត់ជួយស៊ែផង៕