CPC-រថយន្តកុងតឺន័រ បើកកៀរបុរសម្នាក់ឲ្យដួលចូលក្រោមរថយន្ត កិ.,នស្លា.,ប់ភ្លាមៗ រួចរត់គេចខ្លួនបាត់ស្រមោល

17

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្រោយត្រូវបានរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាក់លេខ បើកកៀរម៉ូតូជនរងគ្រោះបណ្តាលឲ្យដួលចូលក្រោមរថយន្ត ហើយក៏ត្រូវរថយន្តកិនចាំក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយរថយន្តមិនឈប់ បានបន្តដំណើរទៅមុខរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១៖៣០នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្បែរសាលាជម្ពូវ័ន ស្ថិតនៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ សម្បត្តិ ពៅ ភេទប្រុស កើតឆ្នាំ១៩៩៥ មានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្តាល។

បើតាមប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ ជនរងគ្រោះកំពុងជិះម៉ូតូម៉ាក ហុងដាឃ្លីក ពណ៌ខ្មៅ គ្មានស្លាកលេខធ្វើ ដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីជើងទៅត្បូង ស្របទិសគ្នាជាមួយរថយន្តកុងតឺន័រដ៏ធំមួយ លុះបន្តិចស្រាប់តែរថយន្តកុងតឺន័យ បានបើកកៀរម៉ូតូជនរងគ្រោះ បណ្តាលឲ្យដួលចូលក្រោមកង់រថយន្ត និងត្រូវបានរថយន្តកិនបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោអាធ័ម។

ពលរដ្ឋបានឃើញហេតុការណ៍បានបន្តថា ក្រោយពីឃើញគ្រោះថ្នាក់ចរាចរណ៍បែបនេះ រថយន្តបង្កបានព្យាយាមបើករត់គេចពីទីតាំងកើតហេតុ ហើយខ្លួនបានជិះម៉ូតូដេញតាមថតពីក្រោយ រហូតដល់ច្រកចូលផែថ្មមួយកន្លែង ដោយឃើញជាទីតាំងរបស់រថយន្ត ខ្លួនមិនហ៊ានដេញតាមតាមទៀតនោះទេ ទើបបកទៅកន្លែងកើតហេតុវិញ ដើម្បីរៀបរាប់ពីហេតុការណ៍ជូនអ្នកសារព័ត៌មានតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកធ្វើកំណត់ហេតុ រង់ចាំក្រុមគ្រួសារមកទទួល ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង និងយកទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំក្រុមគ្រួសារជនរងគ្រោះដាក់ពាក្យបណ្តឹង ដើម្បីសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវស្វែងរករថយន្តបង្ក មកដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕