CPC-តម្លៃដីឡូតិ៍ចម្ការចេកអំបូងលឿងរបស់ម៉ាកាស់ លែន បានហក់ឡើង ក្រោយដាក់ដាំរួចរាល់

17

ក្រចេះ៖ បន្ទាប់ពីក្រុមហ៊ុនម៉ាកាស់ លែន បានដាក់ដាំកូនចេកអំបូងលឿងក្នុងឃុំឃ្សឹម ខេត្តក្រចេះរួចមក តម្លៃដីឡូតិ៍ចម្ការនេះបាននឹងកំពុងហក់ឡើងជាបន្តបន្ទាប់ ខណៈក្រោយដាំដុះរួច មិនប៉ុន្មានខែទៀតទេ នឹងអាចប្រមូលទិន្នផលបានមកវិញ។

យោងតាមលិខិតជូនដំណឹងស្តីពីការដំឡើងថ្លៃចម្ការចេកអំបូងលឿងរបស់ក្រុមហ៊ុនម៉ាកាស់ លែន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣បានឲ្យដឹងថា ចាប់ពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ដីឡូតិ៍ចម្ការចេកអំបូងលឿងនឹងធ្វើការដំឡើងថ្លៃ ក្នុង១ឡូតិ៍តូចដែលមានទំហំដី ៥០០ម៉ែត្រការ៉េ និងមានដាំកូនចេកប្រមាណ ១១២ដើម នឹងធ្វើការដំឡើងពីលើតម្លៃចាស់ ប្រមាណ ៥០០ដុល្លារ ចំណែកដីឡូតិ៍គម្រោង Platinum ដែលមានទំហំដី ៥០០០ម៉ែត្រការ៉េ ជាមួយនឹងការដាំកូនចេកប្រមាណ ១១២៥ដើម នឹងត្រូវធ្វើការតម្លើងពីលើតម្លៃចាស់ប្រមាណ ៥០០០ដុល្លារបន្ថែមទៀត។ ចុងក្រោយគម្រោង Gold ក្នុងទំហំដី ១ហិកតា ដែលមានដាំកូនចេកអំបូងលឿងចំនួន ២២៥០ដើម នឹងត្រូវឡើងថ្លៃ ១ម៉ឺនដុល្លារពីលើតម្លៃដើម។

ជុំវិញការតំឡើងថ្លៃនេះ ត្រូវបានតំណាងក្រុមហ៊ុនបញ្ជាក់ប្រាប់ CPC NEWS ថាដោយសារកូនចេកបានដាក់ដាំរួច ដូចនេះក្រោយដាក់ដាំ មិនយូរទៀតទេ ពោលមិនដល់ ៨ខែក្រោយ ចម្ការនឹងចាប់ផ្តើមប្រមូលទិន្នផល ក៏មានន័យថា ម្ចាស់ចម្ការទាំងអស់នឹងទទួលបានប្រាក់ចំណេញពីទិន្នផលនោះផងដែរ ត្បិតក្រុមហ៊ុនមានទីផ្សារស្រាប់សម្រាប់នាំចេញដោយត្រង់ទៅប្រទេសចិន ក្រោមឡូហ្គោពាណិជ្ជនាមផ្ទាល់របស់ក្រុមហ៊ុនម៉ាកាស់ លែន។

សូមជម្រាបថា កន្លងមកលោក សារី អ៊ីសា អគ្គនាយកក្រុមហ៊ុនម៉ាកាស់ លែន បានថ្លែងប្រាប់ CPC NEWS ថា នៅក្នុងឆ្នាំ ២០២៣នេះ ក្រុមហ៊ុនម៉ាកាស់ លែន នឹងធ្វើការដាក់ដាំកូនចេកឲ្យបានចំនួន ៥០ហិកតា ហើយនឹងបន្តដាំជាបន្តបន្ទាប់ឲ្យបាន ១០០០ហិកតា ក្នុងរយៈពេល ៥ឆ្នាំទៅមុខទៀត។

លោកបានបញ្ជាក់បន្ថែមថា ទីផ្សារចេកអំបូងលឿងមានទីផ្សារធំទាំងនៅប្រទេសចិន និងបណ្តាលប្រទេសលោកខាងលិចផងដែរ ហើយបច្ចុប្បន្នទាំងទិន្នផលខ្នុរការុត និងចេកអំបូងលឿង លោកក៏មានកុងត្រានាំចេញរួចជាស្រេចហើយផងដែរ។

សូមជម្រាបជូនថា គម្រោងដីឡូតិ៍ចម្ការចេកអំបូងលឿងរបស់ក្រុមហ៊ុនម៉ាកាស់ លែន គឺរាល់អតិថិជនចំណាយលុយតែម្តងលើការទិញដីចម្ការ និងទទួលបានមកវិញនូវប្រាក់ចំណេញប្រចាំរដូវមួយឆ្នាំ ២ដងរយះពេល ៥ឆ្នាំពេញ ដោយពុំមានការពិបាកលើការថែទាំងដំណាំចម្ការដោយខ្លួនឯងឡើយ៕