CPC-អ្នកប្រើប្រាស់បណ្ដាញសង្គម ទម្លាយរូបភាពប៉ុន្មានសន្លឹកដែលអះអាងថាជាម្ចាស់រថយន្ត Mazda ដែលបង្កភាពចលាចលលើដងផ្លូវ

84

ភ្នំពេញ៖ ក្រោយមានការបង្ហោះវីឌីអូចំនួន ២ ដែលថតបានពីកាំមេរ៉ាសុវត្ថិភាពក្នុងរថយន្តអំពីការបើកបរគ្មានសុវជីវធម៌ ឌឺដង និងរករឿងគេឯងនៅតាមដងផ្លូវហើយនោះ មហាជនជាច្រើនបាននាំគ្នារិះគន់លើម្ចាស់រថយន្តខាងលើ និងអំពាវនាវឲ្យសមត្ថកិច្ចមេត្តាស្វែងរកអ្នកបើកបរថយន្តខាងលើ យកមកអប់រំណែនាំ កុំឲ្យព្រហើនបើកបររំខានគេឯងបែបនេះទៀត។

ស្រាប់តែនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ អ្នកប្រើប្រាស់បណ្តាញសង្គមបានទម្លាយរូបម្ចាស់រថយន្ត Mazda ដែលបើករំខានគេឯងលើដងផ្លូវ និងបានចែករំលែកតៗគ្នា ដោយក្នុងនោះគណនីហ្វេសប៊ុកឈ្មោះ Pheng Vannak បានទម្លាយរូបប៉ុន្មានសន្លឹកដោយបានអះអាងថា នេះជារូបថតជនសង្ស័យដែលបើកឡាន Mazda 2 ស្លាកលេខ 2BG-0265 ភ្នំពេញ កៀរគេកៀរឯងពេញដងផ្លូវប៉ុន្មានថ្ងៃនេះ ដែលមានឪពុកឈ្មោះ ទួន សុធា មុខរបរ ទិញលក់រថយន្ត ស្នាក់នៅផ្ទះលេខ ២៨២ ផ្លូវ ២១៧ សង្កាត់ អូរឫស្សី ២ ខណ្ឌ ៧ មករា។

ជុំវិញករណីនេះ មិនទាន់មានការឆ្លើយតបបែបណាពីម្ចាស់រូបភាពខាងលើនៅឡើយទេ ថាបុរសខាងលើពិតជាអ្នកបើកបររថយន្តបង្កហេតុរំខានគេឯងលើដងផ្លូវឬយ៉ាងណា៕