CPC-មន្រ្តីជំនាញកសិកម្ម លើកទឹកចិត្តដល់ប្រជាកសិករអ្នកផលិតស្រូវពូជសែនក្រអូប០១ និងផ្ការំដួលស្ទូងដោយដៃ

14

ភ្នំពេញ៖ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ លើកទឹកចិត្តដល់ប្រជាកសិករអ្នកផលិតស្រូវពូជសែនក្រអូប០១ និងផ្ការំដួលស្ទូងដោយដៃ នេះបើយោងតាមទំព័រហ្វេសប៊ុក ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានធ្វើការលើកទឹកចិត្តដល់ប្រជាកសិករដែលមានដីតូចតាច សូមងាកមកផលិតស្រូវពូជផ្ការំដួលនិងសែនក្រអូប ។

ជាមួយគ្នានេះ លោកបានបន្ថែមថា ​៖ ដើម្បីបង្កើនប្រាក់ចំណេញ៖ ស្រែផលិតស្រូវពូជនៅលើដីតូច អាចប្រើកម្លាំងគ្រួសារ និងសហការគ្នាស្ទូងដោយដៃបាន ដោយឡែក ការស្ទូងដោយម៉ាស៊ីននឹងជួយដោះស្រាយបញ្ហាកម្លាំងពលកម្ម ព្រមទាំងការប្រើប្រាស់ពូជតិចជាង កាត់បន្ថយចំណាយលើការបាញ់ថ្នាំស្មៅ កាត់បន្ថយការប្រើទឹក  ការប្រើជីគីមីតិចជាង និងមានប្រសិទ្ធិភាពជាង ផលខ្ពស់ជាងស្រូវធម្មតា ស្រូវមានតម្លៃថ្លៃជាងស្រូវធម្មតា

គួរបញ្ជាក់ផងដែរថា ក្រសួងកសិកម្ម កំពុងធ្វើការជំរុញឲ្យមន្រ្តីកសិកម្មឃុំ និងនិស្សិតស្ម័គ្រចិត្តចូលរួមយ៉ាងសកម្មជាមួយកសិករក្នុងការផលិតពូជសុទ្ធដើម្បីកសាងប្រព័ន្ធពូជសុទ្ធឲ្យបានទូទាំងប្រទេស។