CPC-នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិរបស់ពលរដ្ឋ

19

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីលួច ​កាត់ខ្សែរភ្លើង និងទូរសព័្ទ​ កាលពីថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ២០២៣​ នៅចំណុចផ្ទះលេខ​ ១៧​ ផ្លូវលំ​ ភូមិទួលពពែ​ សង្កាត់ទួលសង្កែទី២​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានអោយដឹងថា ជនសង្ស័យឈ្មោះ​ មុំ​ វុទ្ធី​ ភេទប្រុស​ អាយុ​៥៣ឆ្នាំ​ ស្នាក់នៅផ្ទះលេខ១០៥​ ក្រុម០៥​ ភូមិទួលសង្កែទី១​ សង្កាត់ទួលសង្កែទី១​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ។ និងទី២ ឈ្មោះ​ សៀន​ កែវ​ ភេទប្រុស​ អាយុ​ ៥៦ឆ្នាំ​ ស្នាក់នៅភូមិរោងចក្រឆ្នាំ​ង​ សង្កាត់បឹងកក់​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ។

វត្ថុតាងដែលបានចាប់យករួមមាន:កន្ត្រៃកាត់ខ្សែរភ្លើងចំនួន០១ម៉ូតូ០១គ្រឿង ម៉ាកHONDA DREAM ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1O-6909  ខ្សែរភ្លើង៥០ម៉ែត្រ ទូរស័ព្ទoppo​ពណ៌ខ្មៅចំនួន០១គ្រឿង ។

គួរបញ្ជាក់ផងដែរថា នៅកាលពីថ្ងៃកើតហេតុខាង ជនសង្ស័យឈ្មោះ សឿន កែវ បានខ្ចីម៉ូតូពីជនសង្ស័យឈ្មោះ មុំ វុទ្ធី ជិះធ្វើសកម្មភាពលួចកាត់ខ្សែរភ្លើងនិងលួចទូរស័ព្ទដៃជាមួយបក្ខពួកពីរនាក់ទៀតឈ្មោះ រ៉ូ នឹងឈ្មោះ ដា នៅចំណុចផ្ទះលេខ១៧​ ផ្លូវលំ​ ភូមិទួលពពែ​ សង្កាត់ទួលសង្កែទី២​ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ​ ហើយរត់គេចខ្លួនបាត់ទៅ​ បន្ទាប់មកជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២​ ក្រោយទទួលបណ្តឹងសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវរហូតធ្វើការឃាត់ជនសង្ស័យទាំងពីរខាងលើ និងដកហូតវត្ថុតាងនៅចំណុចផ្លូវលំ​ ភូមិ១៤​ សង្កាត់បឹងកក់​២ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៨ និង០០នាទី ដើម្បីធ្វើការសួរនាំចាត់ការតាមផ្លូវច្បាប់ ចំណែកជនសង្ស័យឈ្មោះដា និងឈ្មោះរ៉ូ បានគេចខ្លួន ត្រូវបានសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ។