V9 V9
ព័ត៌មានជាតិ

រន្ធត់​ណាស់​ ! ខ្មែរ​ឥស្លាម​ម្នាក់​ ស្លាប់​នៅ​កន្លែង​ប្រារព្ធ​កម្មវិធី​ អិជទីម៉ាក់​ មុន​កម្មវិធី​ចាប់​ផ្ដើម​ នៅ​ខេត្ត​ត្បូងឃ្មុំ​

ត្បូងឃ្មុំ៖លោក ស​ ឡេះ បានស្លាប់នៅកន្លែងប្រារព្ធពិធីអិជទីម៉ាក ដែល​ជា​ពិធីប្រមូលផ្តុំដើម្បីសូត្រធម៌របស់សាសនិកឥស្លាម​ នៅភូមិទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្រោយពីគាត់បានចេញជំអះរយៈពេល៤ខែ រួចមក ។ 

ប៉ុន្តែ​រហូត​មក​ទល់​ពេលនេះ​ ពុំទាន់មានសេចក្តី​រាយការណ៍អំពីមូលហេតុពិតប្រាកដនៃការស្លាប់នេះនៅឡើយទេ ។ 

នេះ​បេី​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ ថ្លែង​ប្រាប់​ CPC News នៅ​ថ្ងៃទី​២២​ ខែ​កុម្ភៈ​ នេះ​ ។ 

សូម​បញ្ជាក់​ថា​ សាសនិកឥស្លាមជំអះតាប់លិកគ្រោងនឹងរៀបចំកម្មវិធីអ៊ិជទីម៉ាកប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃទី២៣ ,​២៤,​២៥ ខែ​កុម្ភៈ​ នេះ ហើយគេរំពឹងថានឹងមានសាសនិកឥស្លាមកក្នុង​ប្រទេស​និងក្រៅប្រទេសរាប់ម៉ឺននាក់ចូលរួមក្នុងកម្មវិធីនេះ៕

ដោយ​៖ឆាយានាថ​

V9 V9 V9 >
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top