V9 V9
ព័ត៌មានអន្តរជាតិ

ទួរគីធ្វើសមយុទ្ធយោធាក្រោមអាកាសធាតុត្រជាក់ខ្លាំងក្រោម -២៥ អង្សាសេ

Last updated on February 23rd, 2019 at 11:06 am

ទួរគី៖ សារព័ត៌មានក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសទួរគីកំពុងធ្វើសមយុទ្ធយោធា ទ្រង់ ទ្រាយធំមួយ ក្រោមអាកាសធាតុត្រជាក់ខ្លាំងនៅខេត្ត Kars ភាគខាងកើតប្រទេសទួរគី ដែលជាប់ព្រំដែន Armenia ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ ចុះផ្សាយកាលពីថ្ងៃទី ២២ ខែកុម្ភៈ។

យោងតាមរបាយការណ៍មួយ បានឱ្យដឹងថាអ្នកតំណាងនៃប្រទេសចំនួន ១៥ កំពុងចូលរួមនៅក្នុងការហ្វឹកហាត់នេះ ដែលមានឈ្មោះថា “រដូវរងារឆ្នាំ ២០១៩” ដែលត្រូវបានគេរំពឹងថានឹងបញ្ចប់នៅថ្ងៃសុក្រនេះ។ គោលបំណងនៃការ ហ្វឹកហាត់នេះ គឺដើម្បីសាកល្បង និងពង្រឹងសមត្ថភាពយុទ្ធសាស្ត្រ និងយុទ្ធវិធីនៅក្នុងលក្ខខណ្ឌ នារដូវរងារខ្លាំង បែប នេះ។ សីតុណ្ហភាពធ្លាក់ចុះដល់ដក ២៥ អង្សាសេនៅក្នុងកន្លែងវឹកហាត់ ដោយមានប្រទេសសម្ព័ន្ធមិត្តចំនួន ១៥ រួមមានកាតា ប៉ាគីស្ថាន និងបង់ក្លាដែស ចូលរួមក្នុងសមយុទ្ធនេះផងដែរ។

គួរឲ្យដឹងដែរថា ការធ្វើសមយុទ្ធយោធានេះ ក៏មានការឃ្លាំមើលពីលោកប្រធានាធិបតី Recep Tayyip Erdogan តាមរយៈ video conference នៅក្នុងរដ្ឋធានីអង់ការ៉ាផងដែរ៕
ដោយ៖ លី ស៊ូម៉ា

V9 V9 V9 >
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top