V9 V9
ព័ត៌មានជាតិ

សាកលវិទ្យាល័យ​ខេមរៈ​ របស់​បណ្ឌិត​ សុខ​ ទូច​ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ ,​ ស្ត្រី​ចិន​៤នាក់​លោត​ពី​លេី​អគារ​

Last updated on February 23rd, 2019 at 11:17 am

ភ្នំពេញ​៖សាកលវិទ្យាល័យ​ខេមរៈ​របស់​បណ្ឌិត​ សុខ​ ទូច​ ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​បណ្ដាលឲ្យ​ស្រី្ត​ជន​ជាតិចិន​៤​នាក់ បង្ខំចិត្ត​លោត​ពីលើ​អគារ​ជា​ន់ទី​៣ រង​របួសធ្ងន់​ស្រាល​។

ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​១៖១៥​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅតាម​បណ្ដោយ​ផ្លូវ​លេខ​១៩៨៦ ចំណុច​ផ្លូវលំ​លេខ​៧២ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង បានចេញ​មកជួយ​អន្តរាគមន៍ ទើប​អាច​ទប់ស្កាត់ នៃ​ការឆេះ​នេះ​មិនឲ្យ​រាលដាល​ទៅកន្លែង​ផ្សេងទៀត​។ ហេតុការណ៍​នេះ បណ្តាលឲ្យមាន​ស្ត្រីជន​ជាតិចិន​ចំនួន​៤​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ​នៅឯ​មន្ទីរពេទ្យ ។

ចំណែកឯ​សម្ភារ​មួយចំនួន ដែល​នៅ​ជាន់​ខាងក្រោម​នៃ​សកល​វិទ្យាល័យ​ខេមរៈ ត្រូវបាន​ឆាបឆេះ​គ្មាន​សល់​អ្វី​ឡើយ​។​

​ចំពោះ​មូលហេតុ​នៃ​ការឆេះ ត្រូវ​សមត្ថកិច្ច​បញ្ជាក់ថា ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​។ បើតាម​របាយការណ៍រ​បស់​នាយការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ លោក ព្រហ្ម យ៉​ត បាន​បញ្ជាក់ថា គ្រោះ​អគ្គិភ័យ​នេះ​ត្រូវបាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​១៥​គ្រឿង ប្រើ​ទឹក​អស់​៥​រថយន្ត​ស្មើនឹង​២០​ម៉ែត្រគូប និង​មាន​ជំនួយ​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្រា​បៀ​កម្ពុជា​១​គ្រឿង (​ពុំបាន​បាញ់​ទឹក​ទេ​) ហើយ​អគ្គិភ័យ​ត្រូវបាន​ពន្លត់​នៅ​ម៉ោង​១៖៤៥​នាទី​រំលង​អាធ្រា​ត្រ​ថ្ងៃ​ដដែល​៕

ដោយ​៖ឆាយានាថ​

V9 V9 V9 >
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top