V9 V9
ព័ត៌មានជាតិ

ធ្វើ​ដល់​គ្រូ​បង្រៀន​និង​ជា​ប្រពន្ធ​នាយកសាលា​ច្រាំង​ចំរេះ​​ផង​ គក់​ខ្នង​កូន​សិស្សអាយុ​៧ឆ្នាំ​ ជាំ​ដុំៗ​

ភ្នំពេញ៖អ្នកគ្រូប្រចាំថ្នាក់ទី២ក នៃសាលាបឋមសិក្សាច្រាំងចំរេះ ត្រូវម្តាយកូនធ្វើដំណើរទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ច្រាំងចំរេះទី២ ខណ្ឌ​ឫស្សីកែវ​ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ​ ឆ្នាំ​២០១៩ បន្ទាប់ពីប្រើហិង្សាដោយយកដៃគក់​ខ្នង​សិស្សពីក្រោយ បណ្តាល​ឱ្យ​ជាំទាំងដុំ។

សមត្ថកិច្ច​ បញ្ជាក់​ថា​ អ្នកគ្រូដែលត្រូវអាណាព្យាបាលសិស្សប្តឹងនោះឈ្មោះ ផ្លុង គឹមហេង ជាប្រពន្ធនាយកសាលាបឋមសិក្សាច្រាំងចំរេះ និងជាគ្រូប្រចាំថ្នាក់ទី២ក។ ចំណែកម្តាយក្មេងដែលប្តឹងនោះឈ្មោះ ម៉ៅ សុភារម្យ អាយុ៣៦ឆ្នាំ។ រីឯកូនសិស្សឈ្មោះ បូ រិទ្ធសុវណ្ណដាលិន ភេទស្រីអាយុ៧ឆ្នាំ។

ម្តាយក្មេងស្រីបានអោយដឹងថា អ្នកគ្រូប្រចាំថ្នាក់រូបនោះបានប្រើហិង្សាមកលើកូនស្រីរបស់គាត់ជាច្រើនដងមកហើយ។

នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ​ ឆ្នាំ២០១៩​ នេះ​ នៅពេលកូនស្រីត្រឡប់មកពីរៀនដោះអាវឃើញជាំខ្នង ក៏បានសួរនាំដឹងថាអ្នកគ្រូប្រចាំថ្នាក់វៃ ក៏នាំកូនមកប្តឹងតែម្តង។
អាណាព្យាបាលរូបនោះ​ បានចាត់ទុកថាការប្រើហិង្សានេះជាអំពើឃោរឃៅ និងមានចរិតព្រៃផ្សៃពីសំណាក់គ្រូបង្រៀនដែលមានតួនាទីអប់រំណែនាំ មិនត្រូវប្រើអំពើហិង្សាលើកុមារដែលជាសិស្សនោះទេ។

ទោះបីជាយ៉ាងណាមានមតិខ្លះថាការវាយ ប្រៀនប្រដៅគោលបំណងដើម្បីអោយក្មេងចេះតែតែវាជ្រុលដៃ។

លោកនាយប៉ុស្តិ៍ច្រាំងចំរេះទី២​ បាន​អោយដឹងថា​នៅពេលអ្នកគ្រូហៅសិស្សឡើងក្តាខៀនធ្វើលេខគុណអត់ចេះក៏បានវាយខ្នងមួយដៃជ្រុលបណ្តាលអោយជាំតែម្តង។ កន្លងមកក្មេងនោះរពិសត្រូវអ្នកគ្រូប្រចាំថ្នាក់វៃជាច្រើនលើកនឹងបន្ទាត់តែលើកនេះវៃដៃទើបបណ្តាលអោយជាំ។

ទោះបី​យ៉ាងណា​អ្នកគ្រូព្រមទាំងនាយកសាលាដែលជាប្តីមកធ្វើការសម្របសម្រួលគ្នាដោយអ្នកគ្រូ និងលោកនាយក​សាលា​ បានសុំទោសហើយនគរបាលធ្វើកិច្ចសន្យាអប់រំឈប់ប្រើហិង្សារួចអោយត្រឡប់ទៅវិញ៕

ដោយ​៖ឆាយានាថ​

V9 V9 V9 >
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top