V9 V9
ព័ត៌មានជាតិ

ដឹង​មូលហេតុ​ រថយន្ត​ក្រឡុក​ស៊ីម៉ង់​ក្រុមហ៊ុន​ SCG បុក​រះ​នៅ​ស្តុប​បឹងត្របែក​ បណ្តាល​ឱ្យ​ស្លាប់​លោក​គ្រូ​បង្រៀន​…

ភ្នំពេញ​៖អ្នក​បេីកបរ​រថយន្ត​ក្រឡុក​ស៊ីម៉ង់​ក្រុមហ៊ុន​ SCG Concrete សារភាព​ថា​ “ដោយសារ​មូលហេតុ​រថយន្ត​ដាច់​ហ្រ្វាំង​ទេីប​បណ្តាលឱ្យ​បុក​រះ​បែបនេះ​ ។ ដោយ​ឡែក​ នៅ​ថ្ងៃទី​២២​ ខែ​កុម្ភៈ​ នគរបាល​ចរាចរណ៍​ បាន​បញ្ជូន​ជនបង្ក​ទៅ​តុលាការ​ ដេីម្បី​ចាត់​ការ​តាម​ច្បាប់​ហើយ​ ។

សូម​បញ្ជាក់​ថា​ លោក​គ្រូ​ សុខ​ ទែល​ បង្រៀន​នៅ​វិទ្យាល័យ​បឹង​ត្របែក​ បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ ព្រោះ​រថយន្ត​ដឹក​ស៊ីម៉ង់​ក្រុមហ៊ុន​ SCG Concrete បុករះ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​ ។

រថយន្តក្រឡុកស៊ីម៉ង់ក្រុមហ៊ុន SCG Concrete បុករះម៉ូតូជាច្រើនគ្រឿងដែលកំពុងឈប់ស្តុបភ្លើងក្រហម បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​និង​រងរបួសធ្ងន់ស្រាលជាច្រើននាក់គួរឱ្យរន្ធត់​បំផុត​ ។

ហេតុការណ៍​នេះ​ កើតឡើង​នៅចំណុចមុខវិទ្យាល័យបឹងត្របែក តាមបណ្តោយផ្លូវព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រជាពលរដ្ឋឃើញហេតុការណ៍នេះដោយផ្ទាល់បានបញ្ជាក់ថា នៅវេលាម៉ោងកើតហេតុ រថយន្តក្រឡុកស៊ីម៉ង់របស់ក្រុមហ៊ុន SCG Concrete បើកបរតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន ។

ពេលមកដល់ចំណុច​កេីត​ហេតុ​ មិនបង្អង់ល្បឿន បានបុករះម៉ូតូជាច្រើនគ្រឿងពីក្រោយដែលកំពុងឈប់ស្តុបភ្លើងក្រហម ។

មហាជន​ជាច្រើន​ រិះគន់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់​ ពិសេស​លោក​ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ ដែល​បំរាម​ហាម​មិន​ឱ្យ​រថយន្ត​ធំ​ ចូល​ក្រុង​ពេល​ថ្ងៃ​ នៅ​តែ​គ្មាន​ប្រសិទ្ធភាព​ ហើយ​តែងតែ​បង្ក​គ្រោះថ្នាក់​ជា​ញឹកញាប់​ គួរ​ឱ្យ​ភ័យ​ខ្លាច​ ៕

ដោយ​៖ឆាយានាថ​

V9 V9 V9 >
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top