ឱក សុគន្ធកញ្ញា ៖​ កុំខឹងអ្នកដែលមិនស្រលាញ់យើង កុំស្អប់អ្នកដែលបោះបង់យើង

593


ភ្នំពេញ៖កញ្ញា ឱក សុគន្ធកញ្ញា កំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាសនិងរស្មីហង្សមាស កំពុងមានការគាំទ្រច្រើនពីស្រទាប់យុវជន យុវនារី ពិសេសប្រជាជនកម្ពុជានាពេលបច្ចុប្បន្ននេះ។

តារាចម្រៀងដែលមានសម្រស់ស្រស់សោភានិងមានការរៀបចំខ្លួនសមសួនរូបនេះ បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា “កុំខឹងអ្នកដែលមិនស្រលាញ់យើង កុំស្អប់អ្នកដែលបោះបង់យើង….តែត្រូវអរគុណគេ ព្រោះតែគេទើបយើងអាចមើលថែខ្លួនឯងបានយ៉ាងល្អនិងរឹងមាំបំផុត។

តារាចម្រៀងរូបនេះបន្តទៀតថា “អ្នកណាស្អប់ឬបោះបង់យើងចោលមិនសំខាន់ សំខាន់យើងមិនបោះបង់ខ្លួនឯងនោះទេ”។

អត្ថន័យនេះស្តាប់ទៅ ហាក់បង្កប់នូវភាពឈឺចាប់និងការលើកទឹកចិត្តខ្លួនឯងខ្ពស់ ចំពោះស្ថានភាពដ៏លំបាកណាមួយដែលកើតឡើង។

តែនេះគ្រាន់តែសាររបស់តារាចម្រៀងកំពុងពេញនិយម សរសេរនៅលើទំព័រហ្វេសប៊ុកប៉ុណ្ណោះ ចំពោះរឿងរ៉ាវបែបណានោះ យើងមិនអាចដឹងច្បាស់អំពីអត្ថន័យនោះនៅឡើយទេ។

លើកទឹកចិត្តខ្លួនឯងនិងស្រលាញ់ខ្លួនឯងឱ្យបានច្រើន នោះអ្នកនឹងមិនឈឺចាប់ខ្លាំង៕

ដោយ៖ស្រុីប ឡានី