ឱក សុគន្ធកញ្ញា ៖ រាល់ការចាកចេញ សុទ្ធតែមានហេតុផល!

521

ភ្នំពេញ៖កញ្ញា ឱក សុគន្ធកញ្ញា បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់នាងថា រាល់ការចាកចេញសុទ្ធតែមានហេតុផល , អ្នកចាកចេញមិនប្រាកដថា សប្បាយចិត្តនោះទេ។

កញ្ញាបានបន្តទៀតថា ពេលខ្លះ ការចាកចេញពីអ្នកណាម្នាក់ព្រោះតែចង់កាត់ចិត្ត បន្ថយក្តីស្រលាញ់ ហើយកាត់ចោលនៅភាពអាម៉ាសកន្លងមក ដែលទ្រាំធ្វើល្ងង់ ធ្វើមិនដឹងជាច្រើនរឿង ព្រោះតែចង់នៅក្បែរ តែពេលនេះ ។

ការលើកឡើងរបស់តារាចម្រៀងរូបនេះ បង្កប់នូវភាពឈឺចាប់ ចំពោះទង្វើគេធ្វើដាក់ខ្លួន រហូតដល់ពោលពាក្យ លាហើយ…។

តែនេះគ្រាន់តែអត្ថន័យសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកប៉ុណ្ណោះ រឿងពិតនៃអត្ថន័យនេះ គ្មាននរណាម្នាក់ដឹងច្បាស់ឡើយ។

បើនៅដោយការឈឺចាប់ ចាកចេញជាជម្រើសល្អបំផុត ដើម្បីជីវិតមានន័យ និងសុភមង្គល៕

ដោយ៖ស្រុីប ឡានី