រដ្ឋមន្ត្រីក្រសួងកសិកម្មចិន ៖ ការលក់តាម Online នៃផលិតផលចិនមានចំនួនប្រមាណ៤៤,៧៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៨

536

ប៉េកាំង៖រដ្ឋមន្ត្រីក្រសួងកសិកម្មនៃប្រទេសចិន បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ការលក់ផលិតផលតាម Online នៃផលិតផលចិនមានចំនួន៣០០ពាន់លានយន់ ស្មេី ប្រមាណ៤៤,៧៥ពាន់លានដុល្លារ អាមេរិក នៅក្នុងឆ្នាំ២០១៨។

នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនសុីនហួរ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នេះ។

លោក ហាន់ ឆាំងហ្វូ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានថ្លែងនៅក្នុងរបាយការណ៍មួយថា រដ្ឋមន្ត្រីបានដាក់ជូនសភាជាច្បាប់កំពូលរបស់ចិន ដើម្បីពិនិត្យឡើងវិញរាល់ពីរខែម្តង។

នៅក្នុងរបាយការណ៍នោះបានបញ្ជាក់ផងដែរថា ផលិតផលជាគ្រាប់ធញ្ញជាតិរបស់ចិនមានចំនួន ៦៥៧,៩លានតោនក្នុងឆ្នាំ២០១៨ ដោយសម្រេចគោលដៅប្រចាំឆ្នាំបានចំនួន ៦០០លានតោន។

សូមបញ្ជាក់ថា សហគ្រាសកែច្នៃកសិកម្មសរុបចំនួន ៧៩,០០០ នៅលើទំហំដែលបានកំណត់មានប្រាក់ចំណូលសរុបចំនួន ១៤,៩ពាន់ពាន់លានយន់ ខណៈវិស័យកសិកម្មកម្សាន្ត និងទេសចរណ៍ជនបទសម្រេចបានប្រាក់ចំណូលជាង ៨០០ពាន់លានយន់នៅក្នុងប្រាក់ចំណូលសរុប៕

ដោយ៖ស្រ៊ីប ឡានី