ឱក សុគន្ធកញ្ញា៖ពិសោធន៍ភាពស្មោះត្រង់របស់មនុស្សស្រី គឺនៅពេលបុរសម្នាក់គ្មានអ្វីៗទាំងអស់ប៉ុន្តែគេយកយើងជាស្វាមី

445

ភ្នំពេញ៖កំពូលតារាចម្រៀងស្រីជួរមុខនៃប្រទេសកម្ពុជា កញ្ញា ឱក សុគន្ធកញ្ញា ក្រៅពីសំនៀងពិរោះ រូបសម្បត្តិស្រស់ស្អាត ថ្ងៃនេះ សុគន្ធកញ្ញា ចែករំលែកចំណេះដឹងទាក់ទងការជ្រើសរើសគូរស្រករនៅលើបណ្តាញសង្គមហ្វេសប៊ុក។

កញ្ញា ឱក សុគន្ធកញ្ញា បានសរសេរយ៉ាងដូច្នេះថា«ពិសោធន៍ភាពស្មោះត្រង់របស់មនុស្សស្រី គឺនៅពេលបុរសម្នាក់គ្មានអ្វីៗទាំងអស់ប៉ុន្តែគេយកយើងជាស្វាមី។»

កញ្ញាបានបន្តទៀតថា ពិសោធន៍ភាពស្មោះត្រង់របស់មនុស្សប្រុស គឺពេលគេមានអ្វីៗគ្រប់យ៉ាង ប៉ុន្តែគេមិនបោះបង់ចោលភរិយា។

ក្តីស្រលាញ់ពិតកើតចេញពីចិត្ត ចេះឲ្យតម្លៃ និងអធ្យាស្រ័យគ្នាទៅវិញទៅមក៕

ដោយ៖ស្រ៊ីប ឡានី