គោលការណ៍​ជោគជ័យ​ទាំង​១០​ នៃម្ចាស់​សៀវភៅ​ “Rich Dad Poor Dad”

375

អាមេរិក​៖Robert Kiyosaki គឺជាអ្នកនិពន្ធសៀវភៅស្តីពីហិរញ្ញវត្ថុដែលមានចំណងជើងថា “Rich Dad​Poor Dad” គឺជាប្រភេទសៀវភៅដែលមានការពេញនិយមគ្រប់សម័យកាល។

គាត់ក៏ជាអ្នកជំនួញ អ្នកវិនិយោគ អ្នកនិយាយជំរុញទឹកចិត្ត​ សកម្មជនដែលមានចំណេះដឹងខាងផ្នែកហិរញ្ញវត្ថុជនជាតិអាមេរិក​ផងដែរ​ ។

គាត់គឺជាស្ថាបនិកក្រុមហ៊ុន Rich Dad Company ហើយគាត់មានតម្លៃទឹកប្រាក់សុទ្ធសរុបប្រហែល ៨០លានដុល្លារអាមេរិក។

គាត់បានធ្វើឲ្យមានការប្រជែង និងផ្លាស់ប្តូរនូវវិធីសាស្ត្ររបស់មនុស្សរាប់រយនាក់នៅជុំវិញពិភពលោក។ តាមរយៈសៀវភៅរបស់គាត់ដែលមានចំណងជើងថា “Rich Dad​ Poor Dad និង “Cash Flow Quadrant”​ដែលជាគ្រឹះដ៏សំខាន់សម្រាប់ការចាប់ផ្តើមជាសហគ្រិនភាព។

ខាងក្រោមនេះ គឺជាគោលការណ៍កំពូលទាំង ១០ចំណុចរបស់ Robert Kiyosaki ដើម្បីភាពជោគជ័យ​ ៖

១.បទពិសោធន៍ធ្វើឲ្យអ្នកកាន់តែឆ្លាត

Robert Kiyosaki ចាប់ផ្តើមធ្វើអាជីវកម្មដោយមិនមានលុយច្រើនដូចមនុស្សភាគច្រើននោះទេ ហើយការវិនិយោគរបស់គាត់មានទំហំទឹកប្រាក់តិចតួច គឺ ១៨,០០០ដុល្លារ ដែលស្ថិតនៅក្នុងរដ្ឋហាវ៉ៃ ដែលធ្វើឲ្យគាត់រកចំណូលបានត្រឹមតែ២៥ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ ទោះបីជា គាត់រកលុយមិនបានច្រើនពីការវិនិយោគនោះក៏ដោយ ក៏រៀងរាល់ពេល Robert Kiyosaki រកចំណូលបានពីការវិនិយោគផ្សេងមួយទៀតបាន ផងដែរ។ គាត់កាន់តែឆ្លាតជាងមុន ពីព្រោះបទពិសោធន៍ធ្វើឲ្យអ្នកកាន់តែឆ្លាត។ ដូចដែលបានលើកខាងដើមថា បទពិសោធន៍ពិតជាគ្រូដ៏ល្អបំផុត។

២. អ្នកផ្តល់ឲ្យកាន់តែច្រើន អ្នកទទួលបានកាន់តែច្រើន

Robert Kiyosaki ជឿជាក់ថានៅក្នុងគោលការណ៍របស់គម្ពីរប៊ីបនិយាយថា “អ្នកផ្តល់ឲ្យកាន់តែច្រើន អ្នកទទួលបានកាន់តែច្រើន”។ មនុស្ស ខ្លះចង់ទទួលបានច្រើន ប៉ុន្តែពួកគេមិនដែលផ្តល់អ្វីនោះទេ។ ប្រសិនបើអ្នកចង់បានលុយច្រើន អ្នកចាំបាច់ត្រូវធ្វើការឲ្យបានច្រើន និងផ្តល់ឲ្យ បានកាន់តែច្រើន។

៣. ផ្លាស់ប្តូរវិធីដែលអ្នកគិត

វាពិតជាមានសារៈសំខាន់ណាស់ដែលត្រូវផ្លាស់ប្តូរវិធីដែលអ្នកគិតអំពីអ្វីមួយពិតប្រាកដ ហើយត្រូវបង្កើតឥរិយាបថវិជ្ជមានឲ្យបានច្រើន។ ឧទាហរណ៍​ ៖​នៅខណៈពេលដែលអ្នកជំនួញភាគច្រើនមានឥរិយាបថអវិជ្ជមានចំពោះអ្នកប្រមូលពន្ធ Robert Kiyosaki ប្រើប្រាស់ឥរិយាបថនេះជាគ្រឿងលើកទឹកចិត្តដើម្បីរកលុយឲ្យបានច្រើនបន្ថែមទៀត។

៤. ត្រូវមានការផ្តោត

យោងទៅតាម Robert Kiyosaki ពាក្យថា “FOCUS” តំណាងឲ្យឃ្លា “អនុវត្តតាមទិសដៅមួយរហូតដល់ទទួលបានជោគជ័យ-Follow One Course Until Successful”។ នៅពេលណាមួយដែលអ្នកចាប់ផ្តើមធ្វើដំណើរលើផ្លូវរបស់សហគ្រិន អ្នកត្រូវតែស្ថិតនៅតាមទិសដៅនេះ ហើយនៅតែផ្តោតលើគោលដៅរបស់អ្នក។

៥. ពេលវេលាដែលពិបាកនាំឲ្យមានឱកាសកើតឡើង

ទោះបីជាការឡើងចុះនៅក្នុងសេដ្ឋកិច្ចពិភពលោកអាចធ្វើឲ្យមនុស្សមួយចំនួនមានការធ្លាក់ទឹកចិត្តក៏ដោយ ក៏វានៅតែមានសារៈសំខាន់ដែលត្រូវចងចាំថា ពេលវេលាដែលពិបាកអាចនាំឲ្យមានឳកាសថ្មីៗកើតឡើង។ Robert Kiyosaki រកលុយបានជាច្រើនតាមរយៈការវិនិយោគក្នុងវិស័យអចលនទ្រព្យ ដែលមានតម្លៃកាន់តែថោកដោយសារការធ្លាក់ចុះសេដ្ឋកិច្ចនេះ។

៦. ត្រូវមានការរៀបចំបង្កើតអាជីវកម្មមួយឲ្យបានត្រឹមត្រូវ

អាជីវកម្មដែលបានរៀបចំបង្កើតឡើងយ៉ាងត្រឹមត្រូវមិនតម្រូវឲ្យអ្នកបន្តរកទុនបន្ថែមនោះទេ។ ផ្ទុយមកវិញ វាមានសមត្ថភាពក្នុងការរកទុនបន្ថែមបានដោយស្វ័យប្រវត្តិ។ គ្មាននរណាម្នាក់នឹងវិនិយោគជាមួយផលិតផលរបស់អ្នកនោះទេ ប្រសិនបើអ្នកមានអាជីវកម្មមួយដែលបង្កើតឡើងដោយទន់ខ្សោយ និងមានមានការរៀបចំមិនបានល្អនោះ។

៧. ត្រូវដឹងនូវអ្វីដែលអ្នកកំពុងតែខិតខំប្រឹងប្រែងធ្វើដើម្បីយកឲ្យបាន

វាពិតជាមានសារៈសំខាន់ណាស់ដែលត្រូវដឹងថាតើ ប្រភេទនៃប្រាក់ចំណូលអ្វីដែលអ្នកកំពុងតែខិតខំប្រឹងប្រែងធ្វើការដើម្បីទទួលបាន។ បុគ្គល អ្នកមានការងារធ្វើភាគច្រើនបំផុត ធ្វើការដើម្បីទទួលបានប្រាក់ចំណូលដែលត្រូវបានបង់ពន្ធយ៉ាងច្រើនទៅឲ្យរដ្ឋាភិបាល នៅពេលដែលពួកគេ អាចរកចំណូលអកម្ម (passive income) បានដែលជាប្រាក់ចំណូលគោលទៀងទាត់មួយ តាមរយៈការចាប់ផ្តើមបោះជំហ៊ានចូលក្នុងវិស័យសហគ្រិនភាព។

៨. កុំខ្លាចការខាតបង់

អ្នកនឹងមិនអាចទៅមុខបាននោះទេ ប្រសិនបើអ្នកខ្លាចការខាតបង់។ យើងទាំងអស់គ្នាបានគិតនៅក្នុងសាលាថា ប្រសិនបើយើងបង្កើតកំហុស យើងពិតជាបរាជ័យ ប៉ុន្តែនោះមិនមែនជាជីវិតពិតនោះទេ។ ប្រសិនបើអ្នកខ្លាចក្នុងការបង្កើតកំហុស នោះអ្នកនឹងមិនអាចទទួលបានជោគជ័យ នោះទេ។

៩. ត្រូវមានគោលបំណងទិញទ្រព្យបន្ថែម

អាជីវកម្មដែលមានការរៀបចំបានល្អតែងតែបង្កើននូវចំនួនទ្រព្យរបស់ខ្លួន។ ប្រសិនបើអាជីវកម្មរបស់អ្នកត្រូវបានផ្តោតលើការទិញទ្រព្យបន្ថែម ដូច្នេះអ្នកវិនិយោគនឹងផ្តល់លុយឲ្យអ្នក ពីព្រោះអ្នកមានការរៀបចំអាជីវកម្មមួយបានល្អ។

១០. ឈប់សន្សំលុយ ត្រូវការពារវា

ទោះបីជាការសន្សំលុយ គឺជាគំនិតឆ្លាតវៃក៏ដោយ ក៏វាពិតជាមានសារៈសំខាន់ដែលត្រូវចងចាំថា មនុស្សដែលសន្សំលុយមិនអាចសន្សំឡើងស្មើនឹងការឡើងចុះតម្លៃរបស់រូបិយវត្ថុនោះដែរ ដែលវានឹងមានទំនោធ្វើឲ្យអំណាចការទិញរបស់ពួកគេធ្លាក់ចុះ។ ផ្ទុយមកវិញ វាពិតជាល្អប្រសើរក្នុងការការពារលុយ (hedge money) ហើយរំពឹងថាការឡើងចុះបែបនោះនឹងធ្វើឲ្យមានការវិនិយោគដ៏ឆ្លាតវៃកើតមានឡើង​ ៕

New York, UNITED STATES: Real Estate developer and author Donald Trump (L) and author Robert Kiyosaki (R) hold a press conference at Trump Tower on 5th Avenue 12 October 2006 for a book launching party for their new book titled “Why We Want You To Be Rich – Two Men – One Message”. AFP PHOTO/ Timothy A. CLARY (Photo credit should read TIMOTHY A. CLARY/AFP/Getty Images)