គេត្រូវប៉ាន់ទៀតហើយ ! ក្រុមហ៊ុនផលិតស្បែកជើងអាមេរិក នឹងផ្លាស់ពីចិនទៅកាន់វៀតណាម នៅឆ្នាំនេះ

763

ហាណូយ៖លោក Jim Weber នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតស្បែកជើងអាមេរិកបាននិយាយកាលពីថ្ងៃសុក្រកន្លងទៅថា ក្រុមហ៊ុនរបស់លោកបានសម្រេចចិត្តផ្លាស់ប្តូរផលិតកម្មពីចិនមកប្រទេសវៀតណាមវិញ នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កំពុងគំរាមបង្កើនពន្ធលើស្បែកជើងពី ២០ ភាគរយទៅ ៤៥ ភាគរយ។

លោកបានបន្តទៀតថា “យើងនឹងទាញផលិតកម្មចេញពីប្រទេសចិន ដោយផ្លាស់ប្តូរមកកាន់ប្រទេសវៀតណាមវិញនៅចុងឆ្នាំនេះ” ។

លោកបានបន្ថែមថា រោងចក្រស្បែកជើងប្រមាណ ៨០០០កន្លែង នឹងផ្លាស់ប្តូរពីប្រទេសចិនទៅប្រទេសវៀតណាម។

បើតាមសារព័ត៌មានវៀតណាម VnExpress បច្ចុប្បន្នប្រទេសវៀតណាមបង្កើតបានប្រហែល ៥៥ភាគរយ នៃការផលិតស្បែកជើង ដែលនាំចេញទៅលក់នៅក្រៅប្រទេស។ ការផ្លាស់ប្តូរនេះនឹងបង្កើនផលិតកម្មស្បែកនៅវៀតណាមដល់ទៅ ៦៥ភាគរយ ។

គួរជម្រាបជូនដែរថា ការនាំចេញស្បែកជើងរបស់វៀតណាមក្នុងត្រីមាសទី ១ បានកើនឡើងដល់ ៣,៩ ពាន់លានដុល្លារអាមេរិក គឺកើន ឡើង ១៤.១ % បើប្រៀបធៀបទៅនឹងឆ្នាំមុន នេះបើយោងតាមគយវៀតណាម។

ក្រុមហ៊ុនផលិតស្បែកជើង USU នេះ គឺជាទីផ្សារធំជាងគេរបស់អាមេរិក ក្រុមហ៊ុននេះបាននាំចេញស្បែកជើប្រមាណ ៦៣ ភាគរយនៅក្នុង មួយឆ្នាំៗ៕

ដោយ៖ស្រេន ឡាវី