អាមេរិក៖នៅពេលមនុស្សម្នាក់មានអារម្មណ៍ភ័យខ្លាច សេចក្តីត្រូវការស្ថិរភាពការងារក៏ផុសចេញមកជាបន្ទាន់ ។ វាជាពាក្យដែលមនុស្សធ្វើការឱ្យគេ ដេីម្បីប្រាក់ខែ តែងលេីកយកមកប្រេីជាញឹកញាប់ ។
អ្វីដែលទាក់ទង ប្រាក់និងការងារ មានមនុស្សជាច្រើនស្អប់សេចក្តីភ័យខ្លាច ដែលកេីតមកពីភាពមិនទៀងទាត់ផ្នែកសេដ្ឋកិច្ច ។ ហេតុនេះហើយ ទេីបពួកគេខិតខំស្វែងរកស្ថិរភាពការងារ ។
មនុស្សធ្វើការឱ្យគេ ដេីម្បីប្រាក់ខែ គន្លឹះសំខាន់គឺ ភាពមិនទៀងទាត់ធ្វើឱ្យពួកគេគ្មានសេចក្តីសុខ ។ ដោយឡែក ពួកគេមានសេចក្ដីសុខបាន លុះត្រាតែអ្វីគ្រប់យ៉ាងមានភាពជាក់លាក់ប្រាកដប្រជា ។
អ្នកដែលធ្វើការដេីម្បីប្រាក់ខែ ភាគច្រើននិយាយថា”ខ្ញុំនឹងធ្វេីការឱ្យអ្នក បេីអ្នកផ្តល់ផលតបស្នងមកខ្ញុំវិញ”។
ពួកគេព្យាយាមកាត់បន្ថយការភ័យខ្លាច ដោយស្វែងរកភាពទៀងទាត់ឱ្យបានកាន់តែច្រើន ។ ចំណែករឿងប្រាក់ខែវិញ ពួកគេ ត្រូវស្វែងរកស្ថិរភាពនិងកិច្ចសន្យាការងារដ៏ជាក់លាក់មួយ ។
ម្យ៉ាងវិញទៀត ពួកគេតែងតែនិយាយថា”ខ្ញុំមិនចាប់អារម្មណ៍រឿងប្រាក់ខ្លាំងប៉ុន្មានទេ ដោយត្រូវការស្ថិរភាពការងារសំខាន់ជាង”។
ពាក្យថា”និយោជិត”ឬអ្នកធ្វើការឱ្យគេ ជាប្រធានក្រុមហ៊ុនក៏ដោយ គឺ វាអាស្រ័យលើកិច្ចសន្យាការងារដែលបានចុះហត្ថលេខាជាមួយក្រុមហ៊ុនដែលជាថៅកែគេប៉ុណ្ណោះ ។
នេះជាខ្លឹមសារដកស្រង់ពីសៀវភៅ “Rich Dad Poor Dad”និពន្ធដោយលោក Robert Kiyosaki ៕




