V9 V9
សេដ្ឋកិច្ចអន្តរជាតិ

សេដ្ឋកិច្ចអ៊ីស្លាមឌូបៃមានគោលដៅបង្កើតផលិតផលសរុបក្នុងស្រុកឲ្យបាន ១០%នៅត្រឹមឆ្នាំ២០២១ ខណៈឆ្នាំ២០១៨ មាន ៨,៣%

Last updated on June 14th, 2019 at 02:05 pm

ឌូបៃ៖ឌូបៃជាទីក្រុងមួយធំជាងគេ និងមានប្រជាជនច្រើនជាងគេនៅក្នុងប្រទេសអារ៉ាបរួមអេមីរ៉ាត ដែលស្ថិតឆ្នេរសមុទ្រភាគអាគ្នេយ៍នៃឈូងសមុទ្រពែក រាជធានីឌូបៃអេមីរ៉ាត។ សេដ្ឋកិច្ចទីក្រុងឌូបៃពឹងផ្អែកលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ អាកាសចរណ៍ អចលនទ្រព្យ និងសេវាកម្មហិរញ្ញវត្ថុ។

ទីក្រុងឌូបៃ គឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ ហើយកំពង់ផែ ចាហ្ពាល់ អាលី (Jebel Aly) ប្រតិបត្តិការនៅចំកណ្តាលនៃការនាំចូលទំនិញនៅមជ្ឈឹមបូព៌ា ជាមួយនូវការដាក់បញ្ចូលមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិឌូបៃកាលពីឆ្នាំ ២០០៤ ដែលធ្វើឲ្យឌូបៃក្លាយជាមជ្ឈមណ្ឌលសកលសម្រាប់ឧស្សាហកម្ម សេវាកម្ម ព័ត៌មានវិទ្យា និងហិរញ្ញវត្ថុ។

ទីក្រុងឌូបៃជាមានទ្រព្យសម្បត្តិច្រើនបំផុតលំដាប់ទី២ នៅអារ៉ាប់រួម បន្ទាប់ពីទីក្រុងអាប៊ូដាពី ដែលជារដ្ឋធានី។ ភ្លៀវទេសចរណ៍ភាគច្រើនយល់ឃើញថា ប្រាក់ចំណូលនៃឌូបៃភាគច្រើនរកបានមកពីប្រភពប្រេង ប៉ុន្តែការពិតគេប្រើប្រេងសម្រាប់បម្រុងទុកមធ្យម ដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធសម្រាប់ពាណិជ្ជកម្ម ផលិតកម្ម និងទេសចរណ៍ដើម្បីកសាងសេដ្ឋកម្មនៃទីក្រុងឌូបៃប៉ុណ្ណោះ។

ក្រឡេកមកចាប់អារម្មណ៍ សេដ្ឋកិច្ចអ៊ីស្លាមឌូបៃឯនោះវិញ ក្រុមការងាររបស់រដ្ឋាភិបាលបានបង្កើតឡើងដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចអ៊ីស្លាមនៃទីក្រុងឌូបៃដែលមានគោលបំណងបង្កើនការរួមចំណែកវិស័យនេះដល់ផលិតផលសរុបក្នុងស្រុកឲ្យបាន ១០%នៅត្រឹមឆ្នាំ២០២១ ខណៈឆ្នាំ២០១៨ មាន ៨,៣% ហើយឧស្សាហកម្មហាឡាល់មាន ៥,៨% នៃទំហំពាណិជ្ជកម្មសរុបរបស់ឌូបៃ។

មជ្ឈមណ្ឌលសេដ្ឋកិច្ចអ៊ីស្លាមឌូបៃ ហៅកាត់ DIEDC បានឲ្យដឹងថាក្នុងសេចក្តីថ្លែងការមួយថា«សេដ្ឋកិច្ចអ៊ីស្លាមរួមមានធនាគារតាមច្បាប់ Sharia ឥស្លាម ផលិតផល និងសេវាកម្មផ្សេងទៀតអាចនឹងត្រូវបង្កើតឡើងតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងមានប្រសិទ្ធភាព»។

លោក ស៊ុលតន អាល់ម៉ានសូរី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអារ៉ាបរួមអេមីរ៉ាត និងជាប្រធាន DIEDC បានមានប្រសាសន៍ថា«អារ៉ាប់រួមអេមីរ៉ាត់ ជាកត្តាជំរុញដល់គំនិតផ្តួចផ្តើមនឹងគោលនយោបាយថ្មីៗបង្ហាញពីដំណោះស្រាយប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមសេដ្ឋកិច្ចសកល ជាពិសេសក្នុងការជម្រុញសេដ្ឋកិច្ចអ៊ីស្លាម»។

លោកបន្តថា ក្នុងនាមជាប្រព័ន្ធសេដ្ឋកិច្ចដ៏ទូលំទូលាយមួយ សេដ្ឋកិច្ចផ្អែកលើចំណេះដឹង និងបើកផ្លូវទៅរកសេដ្ឋកិច្ចនៃអនាគតកាលផងដែរ។ នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័រ the national ។

នៅឆ្នាំខាងមុខនេះ មជ្ឈមណ្ឌលសេដ្ឋកិច្ចអ៊ីស្លាមឌូបៃ ហៅកាត់ DIEDC មានបំណងបង្កើតភាពជាដៃគូរជាមួយអង្គការក្នុងស្រុក និងអន្តរជាតិដោយមានគោលដៅបង្កើតក្របខណ្ឌច្បាប់ និងប្រព័ន្ធសេដ្ឋកិច្ច ដើម្បីកំណត់កំណើនសេដ្ឋកិច្ចអ៊ីស្លាម។ ការបង្កើនចំណេះដឹងស្តង់ដារឧស្សាហកម្ម និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងឧស្សាហកម្មច្បាប់ Sharia ជាកត្តាសំខាន់សម្រាប់យុទ្ធសាស្ត្ររបស់ DIEDC ក្នុងឆ្នាំ២០១៩នេះ៕

ដោយ៖ស្រ៊ីប ឡានី

V9 V9 V9 >
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top