សូមចូលរួមរំលែកទុកផង ! ឳពុកនាយ ហុងដា តារាកំប្លែង បានទទួលមរណភាពហើយ

645

ភ្នំពេញ៖ឪពុករបស់នាយ ហុងដា តារាកំប្លែង បានបាត់បង់ជីវិតហើយ កាលពីវេលាម៉ោង១១ ថ្ងៃទី៣១ ខែឧសភា នេះ ។

លោកបានបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ថា “ថ្ងៃនេះខ្ញុំបាទនាយ ហុងដា ជួបទុក្ខជាទម្ងន់ ដោយលោកឪពុកខ្ញុំបាទ បានទទួលមរណភាព” ។

គួរជម្រាបថា កាលពីពេលថ្មីៗនេះ នាយ ហុងដា បានប្រកាសលក់ផ្ទះជាបន្ទាន់ ព្រោះត្រូវការលុយចាំបាច់ ដើម្បីព្យាបាលជំងឺឪពុកដែលកំពុងមានជំងឺធ្ងន់ធ្ងរ ។ តែជាអកុសល ពេលនេះឪពុករបស់លោកបានលាចាកលោកបាត់ទៅហើយ ។

សូមចូលរួមសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង ៕

ដោយ៖ វីរ៉ា  វីន