V9 V9
សេដ្ឋកិច្ចអន្តរជាតិ

រុស្សីបញ្ឈឺអាមេរិក ដោយចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍបច្ចេកវិទ្យា 5G

Last updated on June 8th, 2019 at 03:07 pm

ម៉ូស្កូ៖ក្រុមហ៊ុន Huawei បានចុះហត្ថលេខាជាមួយក្រុមហ៊ុនទូរគមនាគមន៍រុស្ស៊ី MTS ដើម្បីអភិវឌ្ឍបច្ចេកវិទ្យា 5G នៅក្នុងប្រទេសរុស្ស៊ី។

បើតាមការចុះផ្សាយដោយសារព័ត៌មាន BBC ចុះថ្ងៃទី៦ ខែមិថុនា នេះ បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះត្រូវបានព្រមព្រៀងគ្នាខណៈដែលប្រធានាធិបតីចិនលោកស៊ី ជីនពីង បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃទៅកាន់ប្រទេសរុស្ស៊ី។

យោងតាម AFP បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងអភិវឌ្ឍបច្ចេកវិទ្យា 5G និងការបាញ់បង្ហោះបណ្តាញជំនាន់ទី៥នៅឆ្នាំ២០១៩និងឆ្នាំ២០២០។

គួររំលឹកផងដែរថា បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei នេះ ត្រូវបានសហរដ្ឋអាមេរិក ជំរុញសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីរារាំងក្រុមហ៊ុន Huawei មិនអាចដាក់ដំណើរការបច្ចេកវិទ្យារបស់ក្រុមហ៊ុននេះ នៅតាមបណ្តាប្រទេសនានាបាន ដោយចោទប្រកាន់ថា រដ្ឋាភិបាលចិនប្រើផលិតផលរបស់ខ្លួនសម្រាប់ការឃ្លាំមើល ដែលអាចប៉ះពាល់សន្ថិសុខជាតិ។

ជាការកត់សម្គាល់ ប្រទេសមួយចំនួនដូចជាអូស្រ្តាលីនិងនូវែលសេឡង់ បានរារាំង Huawei ពីការផ្គត់ផ្គង់ឧបករណ៍សម្រាប់បណ្តាញទូរស័ព្ទ 5Gនេះផងដែរ៕

ដោយ៖លី ស៊ូម៉ា

V9 V9 V9 >
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top