កំពង់ស្ពឺ៖កម្លាំងនគរបាលស្រុកសំរោងទង បានបេីកប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានចំនួន៦នាក់ ដែលកំពុងសម្ងំប្រេីប្រាស់គ្រឿងញៀន ។ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលាម៉ោង ១៤៖៣២នាទី ថ្ងៃទី២៨ ខែមិថុនា នេះ ស្ថិតនៅបឹងស្រែឈូកខាងជើង ក្នុងភូមិពង្រធំ ឃុំកាហែង ស្រុកសំរោងទង ។
សមត្ថកិច្ច ថ្លែងថា ជនសង្ស័យទាំង៦នាក់រួមមាន៖ ១. ឈ្មោះ គុយ សុខគា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិពង្រធំ ឃុំកាហែង ជាអ្នកចែកចាយនិងផ្ដល់កន្លែងប្រើប្រាស់ , ២. ឈ្មោះ សូ ចាន់ធឿន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំងជ្រៅ ឃុំកាហែង , ៣. ឈ្មោះ តន សុម៉ៅ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិពង្រធំ ឃុំកាហែង , ៤. ឈ្មោះ តន សារ៉ាត់ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិពង្រធំ ឃុំកាហែង , ៥. ឈ្មោះ ហួត រតនៈ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិឡ ឃុំកាហែង , ៦. ឈ្មោះ ឆាន ចំណាន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិកណ្ដោលដុំ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ។
សមត្ថកិច្ច បញ្ជាក់ថា ក្រុមនេះចល័តលឿននិងមានការឃ្លាំមេីល ដែលធ្វេីលក្ខណៈដូចជាមកចាំចំការឈូក ប៉ុន្តែជាក់ស្តែងកំលាំងនគរបាលធ្វេីប្រតិបត្ដិការរហ័សទេីបចាប់បានទាំងក្រុមតែម្តង ។
ក្នុងប្រតិបត្តិការបង្ក្រាបនេះដែរ សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនដូចជា៖ គ្រឿងញៀនចំនួន ៤កញ្ចប់ មធ្យម , ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង , លុយ៤០ម៉ឺនរៀល , ទូរស័ព្ទដៃ៤គ្រឿង , ម៉ូតូ១គ្រឿង ,ថង់ប្លាស្ទិចសំរាប់ច្រកគ្រឿងញៀន និងឧបករណ៍កែច្នៃសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។
បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុក ដេីម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ដ ចាត់ការតាមនីតិវិធី ៕ដោយ៖វីរ៉ា វីន




