ឡូយណាស់ ! យានដ្ឋានថែទាំរថយន្តបែបទំនើបមានប្រភពពីប្រទេសសិង្ហបុរី លេចវត្តមាននៅកម្ពុជាហើយ គឺ យានដ្ឋាន Klar Details AutoSaver

2228

ភ្នំពេញ៖យានដ្ឋានថែទាំរថយន្តបែបទំនើបដែលមានប្រភពពីប្រទេសសិង្ហបុរី ពេលនេះបានលេចវត្តមាននៅកម្ពុជាហើយ គឺ យានដ្ឋាន Klar Details AutoSaver មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវម៉ុងឫទ្ធី ជិតរង្វង់មូលកាំកូស៊ីធីចាស់​ សង្កាត់ទួលសង្កែ​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ ត្រូវបានសម្ពោធដាក់ដំណើរការជាផ្លូវការកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ថ្មីៗនេះ ដោយមានការចូលរួមពីសំណាក់ លោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ព្រមជាមួយថ្នាក់ដឹកនាំ បុគ្គលិកនិងភ្ញៀវកិត្តិយសជាច្រើននាក់ផងដែរ។

អគ្គនាយកនៃយានដ្ឋាន Klar Details AutoSaver បានឱ្យដឹងថា ការឈានមកដល់ដំណាក់កាលនេះ គឺក្រុមហ៊ុនបានធ្វើដំណើរអាជីវកម្មរបស់ខ្លួនដ៏វែងឆ្ងាយ អភិវឌ្ឍន៍បទពិសោធន៍របស់ខ្លួនជាបន្តបន្ទាប់ សម្រាប់វិស័យថែទាំជួសជុលរថយន្តនេះ ដោយផ្តោតលើផែនការ ការអភិវឌ្ឍន៍លើសេវាកម្ម និងការផ្តល់ដំណោះស្រាយ ប្រសិទ្ធភាពជាក់លាក់ ដល់ម្ចាស់រថយន្ត និងអតិថិជនរបស់ផងដែរ។

លោកបន្តថា ការបើកដំណើរការ Klar Details Autosaver កម្ពុជា វាក៏ជាផ្នែកមួយដែលឆ្លុះបញ្ចាំង ពីបេសកកម្ម និងចក្ខុវិស័យមួយ ក្នុងការនាំមកនូវ ផលិតផលគុណភាពស្តង់ដារ សេវាកម្មថែទាំ ដែលអាចធានាបានថា អតិថិជនរបស់ខ្លួន ឱ្យទទួលបាននូវការសន្សំសំចៃខ្ពស់ ជាមួយប្រសិទ្ធភាពយូរអង្វែង និងបង្កើននុវសុវត្ថិភាពក្នុងការបើកបរ។

ទន្ទឹមនឹងនេះដែរ អគ្គនាយកនៃយានដ្ឋាន បានបញ្ជាក់ថា ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជា បានឆ្លងកាត់ការផ្លាស់ប្តូរដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយបានរក្សាអត្រាជាមធ្យម ៧.៧% រវាងឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ កន្លងមកនេះ ដែលធ្វើឱ្យកម្ពុជា ស្ថិតក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនបំផុត នៅលើពិភពលោក។

ជាមួយនឹងលទ្ធផលនេះ Klar Details and AutoSaver កម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ផលិតផលគុណភាព និងសេវាកម្មលក្ខណៈស្តង់ដារ ប្រកបដោយជំនាញវិជ្ជាជីវៈ ជាមួយការគ្រប់គ្រង ដំណើរការអាជីវកម្មដ៏ល្អ បច្ចេកវិទ្យាទំនើបដល់ម្ចាស់រថយន្ត និងម្ចាអាជីវកម្ម ដែលមានបំណងប្រកប អភិវឌ្ឍន៍អាជីវកម្មស្តង់ដាររបស់ខ្លួន។

បន្ថែមពីនេះទៀត KlarDetails និង AutoSaver កម្ពុជា នឹងបន្តផ្តល់នូវការបណ្តុះបណ្តាល បច្ចេកទេសទៅតាមជំនាញនីមួយៗឱ្យបានត្រឹមត្រូវ និងផ្តល់ព័ត៌មានណែនាំម្ចាស់រថយន្ត គ្រឿងចក្រ ដើម្បីរក្សាឱ្យបាននូវប្រសិទ្ធភាពនៃការថែទាំ ការសន្សំសំចៃខ្ពស់ និងបង្កើនសុវត្ថិភាព ក្នុងការបើកបរផងដែរ។

KlarDetails និង AutoSaver កម្ពុជា នឹងខិតខំប្រឹងប្រែងនាំមកនូវកម្រិតស្តង់ដារថ្មីមួយទៀត នៃសេវាកម្មលាងសំអាតរថយន្ត ប៉ូលា កូដធីង ជួសជុល និងថែទាំសម្រាប់ទីផ្សារកម្ពុជា និងការរីកចម្រើនជាបន្តបន្ទាប់។

KlarDetail and AutoSaver កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ផលិតផលគុណភាព និងសេវាកម្មលក្ខណៈស្តង់ដារប្រកបដោយជំនាញវិជ្ជាជីវៈជាមួយការគ្រប់គ្រងដំណើរការអាជីវកម្មដ៏ល្អនិងបច្ចេកវិទ្យាទំនើបដល់ម្ចាស់រថយន្ត និងម្ចាស់អាជីវកម្មដែលមានបំណងប្រកប និងអភិវឌ្ឍន៍អាជីវកម្មស្តង់ដាររបស់ខ្លួន។ យើងផ្តល់ជូនដៃគូររបស់យើងនូវការវគ្គបណ្យុះបណ្តាល គាំទ្រការធ្វើទីផ្សារ។

បន្ថែមពីនោះយើងមានផលិតផល ឧបករណ៍សម្ភារដែលទាក់ទងយានដ្ឋានជួសជុលថែទាំរថយន្ត សេវាលាងសំអាតរថយន្ត កូដធីង ប៉ូលា ផងដែរ ៕ ដោយ៖ឆាយានាថ