fbpx
V9 V9 V9 V9
ព័ត៌មានជាតិ

ចូរប្រុងប្រយ័ត្ន ល្បិចប្លន់ថ្មី ! ដាក់សម្រាស់លើដងផ្លូវ ស្ទាក់វាយយកម៉ូតូ

កំពង់ឆ្នាំង៖ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពដាក់សម្រាស់ ឬមែកឈើនៅលើផ្លូវ ដើម្បីស្ទាក់វាយយកម៉ូតូ ខណៈជនរងគ្រោះកំពុងជិះម៉ូតូ នៅចំណុចឡចាស់ ភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៣ ខែសីហា វេលាម៉ោង ៥៖៥៥នាទីព្រឹកព្រលឹមនេះ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បញ្ចាក់ថា ជនសង្ស័យមានឈ្មោះ យុង ឆាង ភេទ ប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិបន្ទាយមាស ឃុំតាជេស ហើយជនរងគ្រោះមានឈ្មោះ គង់ សុម៉ាលី ភេទ ស្រី អាយុ ២៩ ឆ្នាំ រស់នៅភូមិបន្ទាយមាស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាក ហុងដា ផលិតឆ្នាំ២០១៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E-7769 លុះមកដល់កន្លែងហេតុត្រូវបានជនសង្ស័យវាយយកម៉ូតូ ហើយជិះចេញទៅផ្លូវជាតិលេខប្រាំ ឆ្ពោះទៅទិសខាងត្បូង បាត់ទៅ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងតាមនីតិវិធី៕

V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top