fbpx
V9 V9 V9 V9
ព័ត៌មានជាតិ

រងគ្រោះព្រោះទឹក ! បុរសម្នាក់លួចតទឹកពីផ្ទះគេមកផ្គត់ផ្គង់ផ្ទះខ្លួនឯង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល៖បុរសម្នាក់ត្រូវបាននគរបាលស្រុកអង្គស្នួល ធ្វើការឃាត់ខ្លួន បន្ទាប់ពីសមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ករណីលួចតទឹកពីផ្ទះគេមកផ្គត់ផ្គង់ផ្ទះខ្លួនឯង ។

លោកវរសេនីយ៍ មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានប្រាប់ CPC NEWS ថា ជនសង្ស័យដែលត្រូវបាននគរបាលឃាត់ខ្លួន ដោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដោយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចតទឹកគេយកមកប្រើប្រាស់ពិតមែន តាំងពីថ្ងៃទី២១ ខែសីហា មកម្ល៉េះ អស់រយៈពេល៣ថ្ងៃហើយ បើគិតជាទឹកគឺ២ សាទែនហើយ។តែម្ចាស់រងគ្រោះបាននិយាយថា គីឡូទឹករបស់គាត់គិតលុយចេះតែកើនខុសពីធម្មតាជិត១ខែហើយ។ ជនសង្ស័យបានបញ្ជូនទៅតុលាការហើយនៅរសៀលថ្ងៃទី២៣ ខែសីហា នេះ។

ហេតុការណ៍នេះ បានកើតឡើងថ្ងៃទី២១ ខែសីហា វេលាម៉ោង១២៖០០នាទី នៅចំណុចភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះបៀវ គីមលី ភេទស្រី អាយុ៣៩ ឆ្នាំសញ្ជាតិខ្មែរ មុខរបរ មេផ្ទះ រស់នៅភូមិ-ឃុំកើតហេតុ ។

ជនសង្ស័យឈ្មោះលន់ សំអូន ភេទប្រុស អាយុ៣២ឆ្នាំសញ្ជាតិខ្មែរមុខរបរ ជាងកាត់សក់ មានទីលំនៅភូមិ-ឃុំកើតហេតុ ។

នៅមុនពេលកើតហេតុជនរងគ្រោះចេះតែឆ្ងល់ឌីសសង់ទ័រ ឧស្សាហ៍លោតនិងឆេះម៉ូទ័រញឹកញាប់ទើបមកដល់ថ្ងៃទី២២ ខែសីហា ជនរងគ្រោះបានប្រើជាងឈ្មោះហឿន រុនចុះទៅត្រួតពិនិត្យទើបរកឃើញកន្លែងសង្ស័យ លួចតប្រព័ន្ធទឹក ៕

V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top