fbpx
V9 V9 V9 V9
ព័ត៌មានអន្តរជាតិ

តៃកុង និងព្រូរថយន្ត បើករថយន្តបុកម៉ូតូស្លាប់ស្ត្រីម្នាក់របួសធ្ងន់ម្នាក់ ព្រះរាជអាជ្ញារងសម្រេចចោទប្រកាន់ហើយ

កណ្តាល៖លោកទិន សុចិត្រា អ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកណ្តាល បានថ្លែងប្រាប់ CPC News អោយដឹងនៅរសៀលថ្ងៃទី២៣ ខែសីហា នេះថា តៃកុងនិងព្រូរថយន្ត បើកបុកម៉ូតូស្លាប់ស្ត្រីម្នាក់ របួសធ្ងន់ម្នាក់នៅលើស្ពានព្រែកសំរោង ត្រូវលោក សូ សុវិទ្យា ព្រះរាជអាជ្ញារងសម្រេចចោទប្រកាន់ហើយ។

ជនបង្កតៃកុងរថយន្តឈ្មោះ ទួន សម្បត្តិ ហៅ ម៉ៅ ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិដើមដូង ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ជាប់ចោទពីបទ “បើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយត្ន័ បណ្តាលឲ្យមានរបួសដល់អ្នកដ៌ទៃ បណ្តាលឲ្យស្លាប់អ្នកដ៌ទៃ តាមមាត្រា៨៣ ,មាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៌ផ្លូវគោក“។

ព្រូរថយន្តទី១ឈ្មោះ សាយ ដាំ ហៅស្វិត ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិដប់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងឈ្មោះ ជឺ គឹម ហ៊ាង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិត្រពាំងធំ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ពីបទមិនធ្វើបណ្តឹងបរិហារ តាមមាត្រា៥២៩ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២១ ខែសីហា ម្សិលមិញនេះ នៅលើស្ពានព្រែកសំរោង ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ។

របាយការណ៍ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែល CPC NEWS ទើបទទួលបាន នៅព្រឹកថ្ងៃទី២២ ខែសីហា ម្សិលមិញនេះ បញ្ជាក់ថា រថយន្តបង្កម៉ាក FUSO ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-7099 អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ បើកក្នុងទិសដៅពីលិចទៅកើត បានបុកម៉ូតូពីក្រោយដែលមានម៉ាកHONDA DREAMពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FL-0554 មិនពាក់មួកសុវត្ថិភាពនិងមានកញ្ចក់មើលក្រោយ ។

អ្នកបើកម៉ូតូឈ្មោះ ឡុច ស្រីមន ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ស្លាប់ពេលរថយន្តស៊ីរ៉ែនរបស់អធិការដ្ឋានក្រុងតាខ្មៅដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ និងអ្នករួមដំណើរពីក្រោយឈ្មោះឃុន ចាន់ណា ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ រងរបួសធ្ងន់ត្រូវបានរថយន្តស៊ីរ៉ែនរបស់អធិការក្រុងតាខ្មៅដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ ។

មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ នេះ គឺ បណ្តាលមកពីអ្នកបើកបររថយន្តបើកបរខ្វះការប្រុងប្រយ័ត្ន ៕

V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top