fbpx
V9 V9 V9 V9
ព័ត៌មានជាតិ

ស្រូវវស្សាប្រមាណជាង ៧៥០ហិកតា កំពុងប្រឈមនឹងការខូចខាត ត្រូវមន្ទីរធនធានទឹក ខេត្តប៉ៃលិន ចុះជួយអន្តរាគមន៍

ប៉ៃលិន៖ស្រូវវស្សាប្រមាណជាង ៧៥០ហិកតា ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលកំពុងប្រឈមនឹងការខូចខាត ត្រូវមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន ចុះអន្តរាគមន៍បូមទឹកសង្គ្រោះ នាថ្ងៃទី២៣ ខែសីហា នេះ។

មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បញ្ជាក់ថា “អស់រយៈពេល ៥ថ្ងៃកន្លងមកហើយ ដែលក្រុមការងារ បានចុះទៅជួយអន្តរាគមន៍ ដោយប្រើគ្រឿងចក្រដើម្បីរៀបចំកន្លែងដំឡើងម៉ាស៊ីនបូមទឹក ដោយបូមពីតំណរ ព្រោះថានេះជាទីតាំងថ្មី ភូមិសាស្ត្រដែលមានលក្ខណៈស្មុគស្មាញ និងមានការលំបាកច្រើន”។

សូមកោតសរសើរ ចំពោះការយកចិត្តទុកដាក់របស់ មន្ទីរធនធានទឹក ដែលតែងតែចុះជួយដល់ប្រជាពលរដ្ឋដែលកំពុងមានការខ្វះខាតទឹក ខណៈនៅតំបន់មួយចំនួនទៀត កំពុងជន់ទឹកភ្លៀង៕

V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top