fbpx
V9 V9 V9 V9
ព័ត៌មានជាតិ

ព្រៃឈើជាប្រភពនៃជីវិត ! ក្រសួងបរិស្ថាន រៀបចំដាំកូនឈើព្រៃ នៅសហគមន៍តំបន់ការពារធម្មជាតិជប់តាសុក នៃឧទ្យានជាតិជ័យវរ្ម័នភ្នំគូលេន

សៀមរាប៖នៅថ្ងៃទី២៣ ខែសីហា នេះ ក្រសួងបរិស្ថាន បានរៀបចំពិធីដាំកូនឈើព្រៃចំនួន ១០០០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិជប់តាសុក នៃឧទ្យានជាតិជ័យវរ្ម័នភ្នំគូលេន ក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ក្រោមវត្តមានរបស់លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ។

លោក សៅ សុភាព លើកឡើងថា “ការដាំស្តារកូនឈើចំនួន ២៥០០០ដើម ឡើងវិញនៅសហគមន៍តំបន់ការពារធម្មជាតិជប់តាសុក នៅលើខ្នងភ្នំគូលេននេះ បានបង្ហាញឱ្យឃើញនូវការគាំទ្រយ៉ាងខ្លាំងពីប្រជាសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ដែលបានចាត់ទុកការដាំកូនឈើគឺជាកាព្វកិច្ចចំបងរបស់យើងគ្រប់គ្នា”។

រដ្ឋលេខាធិការក្រសួងបរិស្ថាន បន្តលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមពង្រឹង និងកាអនុវត្តច្បាប់ស្តីពី តំបន់ការពារធម្មជាតិ ក្នុងការគ្រប់គ្រងធនធានធម្មជាតិក្នុងសហគមន៍ឲ្យមាននិរន្តភាព ក្នុងការទប់ស្កាត់ការកាប់ទន្រ្ទានដីព្រៃធ្វើជាកម្មសិទ្ធិ និងការឈប់បបាញ់សត្វ។

លោក សៅ សុភាព សង្កត់ធ្ងន់ថា ប្រជាសហគមន៍អាចដកហូតប្រើប្រាស់ផល- អនុផលព្រៃឈើ សម្រាប់បំពេញតម្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសសហគមន៍ត្រូវបង្កើត និងផ្តល់សេវាទេសចរណ៍ធម្មជាតិ សម្រាប់ផ្គត់ផ្គង់ក្នុងជីវភាព គ្រួសារ និងការអភិវឌ្ឍសហគមន៍ឱ្យបានកាន់តែប្រសើរឡើង៕

V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top