fbpx
V9 V9 V9 V9
ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងហៅរដ្ឋមន្រ្តីការបរទេសអាមេរិកថា ជាថ្នាំពុល

ព្យុងយ៉ាង៖រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងនៅថ្ងៃសុក្រនេះ បានហៅរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ថាជាថ្នាំពុល ដែលរារាំងកិច្ចប្រឹងប្រែងដើម្បីចាប់ផ្តើមការចរចានុយក្លេអ៊ែរឡើងវិញ។ រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងជើង លោក រីយ៉ុង ហូ បាន ប្រតិកម្មនឹងការអត្ថាធិប្បាយរបស់លោក Pompeo នៅក្នុងបទសម្ភាសន៍តាម ប្រព័ន្ធផ្សព្វផ្សាយថាទីក្រុងវ៉ាស៊ីនតោននឹងរក្សាការដាក់ ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើង រហូតទីក្រុងព្យុងយ៉ាងរំសាយអាវុធនុយក្លេអ៊ែរ។

បើតាមសារព័ត៌មាន CNA នៅព្រឹកថ្ងៃដដែលនេះ លោករីបានចេញសារព្រមានផងដែរថា ប្រទេសកូរ៉េខាងជើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចចារ និងប្រឈម មុខនឹងសហរដ្ឋអាមេរិក។ លោកបាននិយាយថាប្រទេសកូរ៉េខាងជើងនៅតែជាប្រទេសដែល“ គំរាមកំហែង ដ៏ធំបំផុតរបស់អាមេរិក” ប្រសិនបើសហរដ្ឋអាមេរិកបន្តដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង។

ការប្រតិកម្មរបស់រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើងនៅពេលនេះ ទៅលើការអត្ថាធិប្បាយរបស់លោក Pompeo អំឡុងពេល សម្ភាសន៍ជាមួយអ្នកត្រួតពិនិត្យវ៉ាស៊ីនតោនកាលពីដើមសប្តាហ៍នេះ។ ក្នុងបទសម្ភាសន៍នោះលោក Pompeo បាននិយាយថា “សហរដ្ឋ អាមេរិកនឹងបន្តរក្សាទណ្ឌកម្មដែលតឹងរឹងបំផុតនៅក្នុងប្រវត្តិសាស្ត្រ ដើម្បីបង្ខំអោយមេដឹកនាំក្រុងព្យុងយ៉ាងលោក គីមជុងអ៊ុន រំសាយនូវ អាវុធនុយក្លេអ៊ែរ” ។

គួរជម្រាបជូនដែរថា កាលពីដើមសប្តាហ៍នេះប្រេសិតកំពូលរបស់សហរដ្ឋអាមេរិកដោះស្រាយបញ្ហាកូរ៉េខាងជើងលោក Stephen Biegun បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួនជាស្រេច ដើម្បីបន្តពិភាក្សាផ្នែកការទូតស្តីពីអាវុធនុយក្លេអ៊ែរជាមួយ ប្រទេសកូរ៉េខាងជើង៕

V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top