fbpx
V9 V9 V9 V9
ព័ត៌មានជាតិ

ចូរបង្កើនការប្រុងប្រយ័ត្ន ! ផ្ទះ១ខ្នង ត្រូវអគ្គិភ័យឆេះសល់តែគ្រោងឆ្អឹងសសរ ខណៈម្ចាស់ផ្ទះចេញទៅធ្វើការ

កំពង់ចាម៖នៅថ្ងៃទី២៣ ខែសីហា មានករណីគ្រោះអគ្គិភ័យមួយកើតឡើងនៅចំណុចភូមិល្វា ឃុំល្វា ស្រុព្រៃឈរ ខេត្តកំពង់ចាម កាលពីវេលាម៉ោង ៩៖៤០នាទីព្រឹក ដោយសារឆ្លងចរន្តអគ្គិសនី ខណៈម្ចាស់ផ្ទះចេញទៅធ្វើការ។ នេះបើតាមការសន្និដ្ឋានរបស់ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ។

អគ្គិភ័យនេះ បណ្តាលឲ្យខូចខាតទាំងស្រុង នូវផ្ទះទំហំ ៦x៨ម៉ែត្រ ប្រភេទផ្ទះឈើប្រក់គ្បឿង មាសចំនួន ៣ជី, ប្លង់ដីផ្ទះ, ប្លង់ដីស្រែ, ប័ណ្ណធនាគារ, អត្តសញ្ញាណប័ណ្ណ ប៉ុន្តែមិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។

សូមជម្រាប់ថា ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនោះដែរ កម្លាំងអធិការនគរបាលស្រុកព្រៃឈរ ដឹកនាំរថយន្តពន្លត់អគ្គិភ័យចំនួន ១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ២ស៊ឺទែនផងដែរ៕

V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top