fbpx
V9 V9 V9 V9
ព័ត៌មានជាតិ

ទៀតហើយ! បើកម៉ូតូបុករថយន្ត កំពុងចតចោលពីក្រោយ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ពីរនាក់

កណ្តាល៖រថយន្តចតចោលមិនដាក់ស្លាកសញ្ញាសម្គាល់ ធ្វើអោយបុរស៣នាក់បើកម៉ូតូទៅបុករថយន្តពីក្រោយ ចំយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ រងរបួសធ្ងន់២នាក់ នៅកន្លែងកើតហេតុ។

ហេតុការណ៌គ្រោះថ្នាក់ចរាចរណ៌នេះបានកើតឡើងនៅថ្ងៃទី ២៣ ខែ សីហា ឆ្នាំ២០១៩ វេលាម៉ោង១១និង១០នាទី លើកំណាត់ផ្លូវជាតិលេខ៥១ មុខភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល គីឡូម៉ែត្រ ១៩,២០។

លោកវរសេនីយ៍ មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានប្រាប់ CPC NEWS ថា មុនពេលកើតហេតុ មានរថយន្ត ១គ្រឿង ម៉ាកកូរ៉េប្រភេទពីរតោនកន្លះ ពណ៌ស មិនស្គាល់ផ្លាកលេខ មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ ដែលឈប់នៅចិញ្ចើមផ្លូវក្នុងទិសដៅពីកើតទៅទិសខាងជើង (ថ្នល់ទទឹង-ឧត្តុង)ស្របពេលដែលឈប់ ក៏មានម៉ូតូ ១គ្រឿង ម៉ាកសង់C១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ ១M-៥៦៤៦ បើកបរដោយឈ្មោះ ពេជ្រ រ៉ុម (រងរបួសធ្ងន់) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ គក ឃុំព្រៃស្រឡឹក ស្រុកពាំរាំង ខេត្តព្រៃវែង បានឌុបឈ្មោះ ភី កុសល បានស្លាប់នៅនឹងកន្លែងកើតហេតុ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រៃស្រឡឹក ឃុំព្រៃស្រឡឹក ស្រុកពារាំង ខេត្តព្រៃវែង និងឈ្មោះ គាន់ (របួសធ្ងន់) ភេទប្រុស អាយុ៣០ ជនជាតិខ្មែរ ទីលំនៅភូមិតាំងស្នាយ ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង អ្នកទាំង ៣នាក់ មានមុខរបរជាកម្មករសំណង់ បើកម៉ូតូមានដាក់កញ្ចក់ ប៉ុន្តែគ្មានពាក់មួកសុវត្តិភាពទាំង ៣នាក់ ដែលបើកបរមក ពីទិសខាងត្បូងទៅជើង (ថ្នល់ទទឹង-ឧត្តុង) ក្នុងទិសដៅស្របគ្នា បណ្ដាលអោយ ម៉ូតូបុកចំពីក្រោយរថយន្តដែលឈប់ចតខាងលើពេញទំហឹងតែម្ដង ភ្លាមៗតៃកុងរថយន្តក៏បានបើករថយន្តរត់គេចខ្លួនពីកន្លែងកើតហេតុ។

បច្ចុប្បន្ន សពកំលាំងជំនាញបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ បើតាមសេក្តីសន្ឋិដ្ធានរបស់សមត្ថកិច្ច ករណីនេះបណ្តាលមកពី អ្នកបើកបរ ម៉ូតូ ខ្វះការប្រុងប្រយ័ត្ន ៕

V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top