fbpx
V9 V9 V9 V9
ព័ត៌មានជាតិ

អគ្គិភ័យដ៏អាក្រក់បន្តឆាបឆេះ ខណៈអគារបេតុងកម្ពស់៦ជាន់ បានបាក់ស្រុតជាបណ្តើរៗ

ភ្នំពេញ៖សេចក្តីរាយការណ៍ បានអោយដឹងថា គិតមកត្រឹមម៉ោងជាង៦ល្ងាចថ្ងៃទី២៣ ខែសីហា នេះ អគ្គិភ័យដ៏អាក្រក់បំផុត ឆេះរោងចក្រផលិតពូក នៅភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ខាងមុខមន្ទីរពេទ្យរុស្សី នៅមិនទាន់រលត់ទេ បើទោះជាសមត្ថកិច្ចគ្រប់ផ្នែកនិងក្រុមសង្គ្រោះច្រើនរាប់រយនាក់ ខិតខំប្រឹងពន្លត់អស់ពេលជាច្រើនម៉ោងក្តី ចាប់តាំងពីពេលកើតហេតុ វេលាម៉ោងជិត២រសៀល ។

សមត្ថកិច្ច បញ្ជាក់ថា អគារបេតុងកម្ពស់៦ជាន់ដែលឆេះនេះ ក៏បានបាក់ស្រុតជាបណ្តើរៗដែរ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ ។ ក្នុងនោះអាជ្ញាធរបានជម្លៀសពលរដ្ឋចេញអស់ហើយ ពីកន្លែងកើតហេតុ រកកន្លែងសុវត្ថិភាពជាបណ្តោះអាសន្ន៕

V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top