V9 V9
សេដ្ឋកិច្ចអន្តរជាតិ

អ្នកមានស្តុកស្តម្ភនៅហុងកុង បានងាកទៅទិញអចលនទ្រព្យនៅអូស្ត្រាលី ក្រោយផ្ទុះហឹង្សានៅកណ្តាលក្រុងហុងកុង

ហុងកុង៖ទីក្រុងស៊ីដនី នៃប្រទេសអូស្ត្រាលី បានក្លាយជាគោលដៅអចលនទ្រព្យដ៏មានសក្កានុពល ក្រោមក្រសែភ្នែកអ្នកមានទ្រព្យហុងកុង ពិសេសក្រោយផ្ទុះការតវ៉ាពីអ្នកប្រជាធិបតេយ្យនៅទីក្រុងហុងកុងរហូតទៅជាអំពើហិង្សា និងមានការចាប់ខ្លួនពីសំណាក់សមត្ថកិច្ចហុងកុង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន DOMAIN កាលពីពេលថ្មីៗនេះ។

មន្ទីរឧស្សាហកម្ម NSW បានឲ្យដឹងថា ការដាក់ពាក្យសុំទិដ្ឋាការអាជីវកម្ម និងវិនិយោគិនរបស់វិនិយោគិនហុងកុង ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ មានការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ ជាមួយនឹងភាពចលាចលនាពេលបច្ចុប្បន្ន។

លោកស្រីម៉ូនីកា នាយកទីភ្នាក់ងារអចលនទ្រព្យដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី Black Diamondz Group International បាននិយាយថា លោកស្រីបានសង្កេតឃើញថា ក្រុមអ្នកទិញអចលនទ្រព្យដែលមកពីហុងកុងមានចំនួនច្រើន។ លោកស្រីបានបន្តទៀតថា ពួកគេទាំងអស់នេះ គឺជាជនជាតិហុងកុងដែលមានដើមកំណើតចិន ហើយជាបុគ្គលដែលទទួលបានជោគជ័យខាងជំនួញ និងវិនិយោគទុនធំៗ។

សូមជម្រាបថា នៅឆ្នាំ ២០១៧ អ្នកទិញហុងកុងបានចាត់ចំណាត់ថ្នាក់ប្រទេសអូស្ត្រាលី ជាគោលដៅកំពូលសម្រាប់ការទិញអចលនទ្រព្យបរទេស ប៉ុន្តែចំណាត់ថ្នាក់នេះត្រូវបានធ្លាក់ចុះមកវិញ ក្រោយធនាគារអូស្រ្តាលីបញ្ឈប់ការផ្តល់ប្រាក់កម្ចីដល់អ្នកទិញបរទេស ពិសេសធនាគារអូស្រ្តាលី បានដាក់ពន្ធខ្ពស់រហូតដល់ ៧ ទៅ ៨ ភាគរយលើការទិញរបស់អ្នកទិញនៅបរទេសថែមទៀតផង៕

V9 V9 V9 >
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top