fbpx
V9 V9 V9 V9
ព័ត៌មានជាតិ

ធ្វេីបាបអ្នកក្រមែន​ ! ស្ត្រីចំណាស់ធ្វេីអនាម័យម្នាក់​ ត្រូវបានសាលាអន្តរជាតិ​ ប៉េស​ វ៉េ​ ក្នុងខណ្ឌដង្កោ​ បោកប្រាស់មិនបេីកប្រាក់ខែអោយ​ កុហករាប់ភ្លេច

ភ្នំពេញ៖ស្ត្រីចំណាស់ម្នាក់ឈ្មោះ​ សម​ សុទ្ធារី​ ជាអ្នកធ្វេីអនាម័យ​ រៀបរាប់ប្រាប់​ CPC NEWS នៅព្រឹកថ្ងៃទី៦​ ខែតុលា​ នេះ​ ថា​ សាលាអន្តរជាតិ​ ប៊េស​ វ៉េ​ បានបោកប្រាស់គាត់​ ដោយមិនបេីកប្រាក់ខែអោយរយៈពេលជិត២ខែមកហេីយ​ ដោយកុហកជាច្រេីនលេីកច្រេីនសារ​ ក្នុងចេតនាកេងកម្លាំងពលកម្មអ្នកក្រីក្រយ៉ាងច្បាស់ក្រឡែត​ ។

សាលាអន្តរជាតិ​ ប៊េស​ វ៉េ​ មានទីតាំងជិតពន្ធនាគារព្រៃស​ ភូមិត្រពាំងសាលា​ សង្កាត់កំពង់ទឹក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

លោកស្រី​ សម​ សុទ្ធារី​ ថ្លែងបន្តថា​ គាត់បានដាក់ពាក្យធ្វេីជាអ្នកអនាម័យ​ កាលពីថ្ងៃទី២២​ ខែសីហា​ ឆ្នាំ២០១៩​ នៅសាលាអន្តរជាតិ​ ប៊េស​ វ៉េ​ ដោយសារជីវភាពក្រីក្រពេក​ ។

ប៉ុន្តែពេលចូលធ្វេីការ​ មិនមែនធ្វេីតែអនាម័យ​ ទេ​ គឺ​ សាលាបានអោយធ្វេីការសព្វគ្រប់បែបយ៉ាង​ ដូចជាចម្អិតអាហារ​ និង​ មេីលថែក្មេងៗក្នុងសាលាជិត៣០នាក់​ ។

ដោយសារជីវភាពក្រីក្រ​ លោកស្រី​ សម​ សុទ្ធារី​ ចេះតែទ្រាំអត់ធ្មត់​ ហេីយពេលជិតដល់បុណ្យភ្ជុំ​ គាត់បានទាមទារអោយសាលាបេីកប្រាក់ខែ​ តែសាលាមិនព្រមបេីកអោយទេ​ ដោយប្រេីលេសដោះសារ​ រាប់សិបជំពូក​ ។

ព្រោះតែអស់ការអត់ធ្មត់​ នៅពេលនេះ​ លោកស្រី​ សម​ សុទ្ធារី​ បានទម្លាយរឿងរ៉ាវដ៏​ស្មោកគ្រោករបស់​សាលាអន្តរជាតិ​ ប៊េស​ វ៉េ​ ដេីម្បីអោយមហាជនបានដឹង​ ជាពិសេស​ ដល់អាណាព្យាបាល​ ដែលបានបញ្ជូនកូនមករៀននៅសាលាមួយនេះ​ ។

ទោះបីយ៉ាងណា​ នៅព្រឹកថ្ងៃទី៦​ ខែតុលា​ នេះ​ CPC NEWS ពុំទាន់អាចសុំការបញ្ជាក់ពីខាង​សាលាអន្តរជាតិ​ ប៊េស​ វ៉េ​ បានទេ​ ដោយសារទូរស័ព្ទចូលជាច្រេីនសារគ្មានអ្នកទទួល​ ៕

V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top