fbpx
V9 V9 V9 V9
ព័ត៌មានជាតិ

ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ! រដ្ឋមន្ត្រីក្រសួងការងារអនុញ្ញាតឡើងវិញ នូវគ្រប់សកម្មភាពស្វ័យនិយោជន៍ដោយជនបរទេស

ភ្នំពេញ៖លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រេចសាជាថ្មី ស្តីពី “ការអនុញ្ញាតឡើងវិញនៃសកម្មភាពស្វ័យនិយោជន៍ដោយជនបរទេស”។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ កាលពីថ្ងៃទី៥ ខែតុលា ដែល CPC NEWS ទើបទទួលបាននៅរសៀលថ្ងៃទី៦ ខែតុលា នេះ ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ថ្លែងថា យោងតម្រូវការកម្លាំងពលកម្មជំនាញនៃជនបរទេសក្នុងវិស័យកម្មនិងដើម្បីលើកទឹកចិត្តដល់ការវិនិយោគក្នុងកម្ពុជា ក្រសួងការងារ បានអនុញ្ញាតឡើងវិញនូវគ្រប់សកម្មភាពស្វ័យនិយោជន៍ដោយជនបរទេស ។

សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី “ការកំណត់ប្រភេទមុខរបរ និងការងារដែលត្រូវហាមឃាត់សម្រាប់ជនបរទេស” ដើម្បីកំណត់មុខរបរស្វ័យនិយោជន៍ ដែលត្រូវបានហាមឃាត់ជនបរទេសក្នុងការប្រកបមុខរបរ និងធ្វើការនៅកម្ពុជា ។

នៅក្នុងសេចក្តីប្រកាស ត្រូវបានបញ្ជាក់ពីការហាមឃាត់ដូចខាងក្រោម ៖
១. អ្នកបើកបរយាន្តជំនិះគ្រប់ប្រភេទជាលក្ខណៈអាជីវកម្ម មានជាអាទិ៍ អ្នកបើកទោចក្រយានយន្ត អ្នកបើកត្រីចក្រយានយន្ត អ្នកបើកទោចក្រយានយន្តសណ្តោងរ៉ឺម៉ក អ្នកបើកម៉ូតូកង់បួន អ្នកបើករថយន្តដឹកអ្នកដំណើរនឹងដឹកទំនិញ ។
២. អ្នកលក់ដូរដោយមធ្យោបាយថ្មើរជើង ឬយានជំនិះគ្រប់ប្រភេទនៅទីសាធារណៈ ។
៣. អ្នកម៉ាស្សា និងចាប់សរសៃតាមទីសាធារណៈ ។
៤. អ្នកកាត់សក់ អ៊ុតសក់ និងកែសម្ផស្ស ។
៥. អ្នកផ្តល់សេវាកម្មដេរ និងកាត់ស្បែកជើង ។
៦. អ្នកកាត់ដេរ ។
៧. អ្នកប៉ះកង់ ជាងជួសជុលយានយន្ត ។
៨. អ្នកផលិតវត្ថុអានុស្សាវរីយ៍ខ្មែរ ។
៩. អ្នកផលិតឧបករណ៍ភ្លេងខ្មែរ បាត្រលោក និងពុទ្ធរូប ។
១០. ជាងទង និងជាងច្នៃត្បូងពេជ្រ ។

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងមិនផ្តល់ ឬមិនបន្តសុពលភាពបណ្ណក៏ដូចជាសៀវភៅការងារ ដល់ជនបរទេសដែលកំពុងប្រកបមុខរបរ និងការងារដូចមានកំណត់ខាងលើនេះទេ ៕

V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top