fbpx
V9 V9 V9 V9
ព័ត៌មានជាតិ

ដាច់យ៉ៃមែនទែនហើយមើលទៅ ! នគរបាលស្រុកត្រាំកក់ ឃាត់ខ្លួនក្រុមចោរឆក់ទូរស័ព្ទ ពីក្មេងស្រីម្នាក់តែមិនបានសម្រេច

តាកែវ៖នគរបាលស្រុកត្រាំកក់ បានឃាត់ខ្លួនក្រុមចោរឆក់ទូរស័ព្ទពីក្មេងស្រីម្នាក់ តែមិនបានសម្រេច នៅថ្ងៃទី៦ ខែតុលា នេះ វេលាម៉ោង១០៖៣០នាទី នៅចំណុចលើផ្លូវជាតិលេខ១៣២ មុខវត្តពោធិ៍ដុះស្ថិតភូមិ ត្រពាំងក្រសាំង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ។

ជនសង្ស័យ ឈ្មោះ យ៉ាត់ វាសនា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិ ត្រពាំងកោះ ឃុំ ត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ជាអ្នកបើកម៉ូតូ និង ២ឈ្មោះ សូត្រ ពិសិដ្ឋ ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិ ត្រពាំងសោម ឃុំត្រពាំងធំ ខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ជាអ្នកឆក់ទូរស័ព្ទ។

សមត្ថកិច្ច ថ្លែងថា ជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាកសង់សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1.CU-0954 បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក សាំងសុង មួយគ្រឿងជារបស់ជនរងគ្រោះឈ្មោះ អឿន សុខា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិស្ទឹង ឃុំអូរសារាយ ស្រុក ត្រាំកក់ ខេត្ត តាកែវ ដែលកំពុងជិះម៉ូតូពីកើតទៅលិចហើយជនសង្ស័យបានជិះគេចខ្លួន។

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានសហការជាមួយប៉ុស្ដិ៍ ត្រពាំងធំខាងត្បូងបានពួនស្ទាក់ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់រួមនឹងវត្តុតាងផងដែរ ។

ករណីនេះសមត្ថកិច្ចកំពុងបន្តនីតិវិធីលើជនសង្ស័យ ៕

V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top