fbpx
V9 V9 V9 V9
ព័ត៌មានជាតិ

ទឹកចិត្តដ៏ថ្លៃថ្លា​ ! លោកស្រី​ ហ៊ុន​ ម៉ាណា​ ដឹកនាំក្រុមវេជ្ជសាស្ត្រសម្តេចតេជោ​ ពិនិត្យ ពិគ្រោះ និង​ ព្យាបាលជំងឺជូនពុកម៉ែ បងប្អូន កងទ័ព គ្រួសារកងទ័ព ជិត២ពាន់នាក់

ព្រះវិហារ៖នៅព្រឹកថ្ងៃទី៦ ខែតុលា នេះ​ លោកស្រី​ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនពុកម៉ែ បងប្អូន កងទ័ព គ្រួសារកងទ័ព សរុបចំនួន ១,៩២៧នាក់ដោយឥតគិតថ្លៃ។

ពិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺនេះ បានប្រព្រឹត្តទៅនៅទីតាំងវរសេនាតូចលេខ ៣៩២ ស្ថិតនៅភូមិរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

នៅក្នុពិធីនេះដែរ ក៏មានការចូលរួមពីលោក​ ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងមេបញ្ជាការជួរមុខប្រចាំទិសប្រាសាទព្រះវិហារ ព្រមទាំងក្រុមការងារ។

លោកស្រី​ ហ៊ុន ម៉ាណា បានមានប្រសាសន៍សំណេះសំណាល និងនាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ ដែលជានិច្ចជាកាលសម្តេចទាំងទ្វេតែងតែគិតគូរអំពីសុខទុក្ខពុកម៉ែ បងប្អូន កងទ័ព គ្រួសារកងទ័ពគ្រប់ទីកន្លែង។

មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារបានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក និងថ្ងៃត្រង់ មាននំបញ្ចុក នំបុ័ង បបរគ្រឿង និងភេសជ្ជ: ទទួលទានរួមគ្នាយ៉ាងឆ្ងាញ់ពិសារប្រកបដោយភាពស្និទ្ធស្នាល និងសប្បាយរីករាយបំផុត។

ជាមួយគ្នានោះដែរក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានផ្តល់ការអប់រំផ្នែកសុខភាពបន្ថែមជូនដល់ពុកម៉ែ បងប្អូនទាំងអស់ដែលបានអញ្ជើញមកទទួលសេវាព្យាបាលសម្រាប់ថ្ងៃនេះ។ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បានបន្តបន្ថែមវាស់ភ្នែក ចែកជូនវែនតាសម្រាប់លោកយាយ លោកតាចំនួន ៣០០នាក់, ចែកជូនសម្ភារសិក្សាសម្រាប់សិស្សានុសិស្ស, សំលៀកបំពាក់ជូនដល់លោកយាយ លោកតា ព្រមទាំងចែកជូនរទេះរុញសម្រាប់ជនពិការចំនួន៩គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ពុកម៉ែ បងប្អូន ដែលបានអញ្ជើញមកទទួលការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ នៅថ្ងៃនេះសុទ្ធតែបានសម្តែងនូវអារម្មណ៍សប្បាយរីករាយយ៉ាងក្រៃលែង និងបានថ្លែងអំណរគុណចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយផ្តល់សេវាថែទាំសុខភាពប្រចាំថ្ងៃ ឱ្យកាន់តែបង្ខិតជិតមកដល់មូលដ្ឋានរបស់ពួកគាត់៕

V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top