fbpx
V9 V9 V9 V9
ព័ត៌មានជាតិ

មិនមែនតែព្រះសីហនុទេ​ នៅឯស្រុកកោះធំ​ ជនជាតិចិន៥នាក់​ ចូលប្លន់ហាងជនជាតិចិន​ រួចគេចខ្លួនដោយសុវត្ថិភាព

កណ្ដាល៖ជនជាតិចិន៥នាក់​ បានធ្វេីសកម្មភាពយកកូនកាំបិតភ្ជង់ប្លន់ជនជាតិចិនជាម្ចាស់ហាងលក់ទំនិញមួយកន្លែងស្ថិតនៅចំណុចផ្សារទំនើបសាធារណៈ ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

ការប្លន់ប្រព្រឹត្តដោយជនជាតិចិននេះ​ គឺ​ ធ្វេីឡេីងនៅវេលាម៉ោង១៖១០នាទី​ រំលងអាធ្រាត្រឈានចូលថ្ងៃទី៦​ ខែតុលា​ ។

របាយការណ៍ពីសមត្ថកិច្ច​ បញ្ជាក់ថា​ ជនរងគ្រោះឈ្មោះជូ ស៊ាវឡៃ​ ។ ចំណែកជនសង្ស័យមានគ្នា៥នាក់​មិនទាន់ស្គាល់អត្តសញ្ញាណច្បាស់លាស់ ជាជនជាតិចិន បន្ទាប់ពីធ្វើសកម្មភាព រួចគេចខ្លួនទៅបាត់ ។

សម្ភារៈបាត់បង់​ លុយចំនួនប្រហែល៣០០០ដុល្លារទូរស័ព្ទដៃម៉ាក iPhone X ពណ៌ខ្មៅ ។

តាមការបំភ្លឺរបស់ជនរងគ្រោះ​ បានឲ្យដឹងថា​ នៅពេលនោះជនរងគ្រោះ និងម្តាយ កំពុងតែនៅក្នុងហាងលក់ដូរទំនិញដូចសព្វដង​ ។ ចំណែកឪពុករបស់គេ បានយកទំនិញទៅឲ្យម៉ូយនៅខាងក្រៅ(ចិនដូចគ្នា) ។

ស្រាប់ពេលនោះមានមនុស្ស៥នាក់ជាជនជាតិចិន​ដើរចូលមកក្នុងហាងរបស់ជនរងគ្រោះស្លៀកពាក់អាវដៃវែង ពណ៌ផ្សេងគ្នា ពាក់អាវមានមួកគ្របក្បាល ខ្លះពាក់ម៉ាស់សល់តែប្រឡង់ភ្នែក ដោយបានចូលដល់ក្នុងហាង ។

ខណៈនោះជនរងគ្រោះ មិនបានចាប់អារម្មណ៍ ទេស្មានតែភ្ញៀវ មកទិញទំនិញធម្មតា ភ្លាមនោះពួកក្រុមជនសង្ស័យបានដកកូនកាំបិត តូចភ្ជង់មកលើជនរងគ្រោះរួចធ្វើសកម្មភាព ប្រមូលបារយកលុយទុកក្នុងកេសតុ អស់ចំនួនប្រហែល៣.០០០ដុល្លារ និងទូរស័ព្ទ iPhone X មួយគ្រឿង រួចគេចខ្លួនបាត់ទៅ ។

បច្ចុប្បន្ន កម្លាំងជំនាញអធិការដ្ឋានបានកំពុងចុះសហការ ស៉ើបអង្កេតស្រាវជ្រាវករណីនេះ ៕

V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top