fbpx
V9 V9 V9 V9
ព័ត៌មានជាតិ

ចោរប្លន់ចំថ្ងៃបុណ្យភ្ជុំបិណ្ឌ លេីជនពិការ​ អស់រយៈពេលជិត១ខែហើយ សមត្ថកិច្ចខេត្តព្រៃវែងមិនទាន់វែកមុខបាន

ព្រៃវែង៖រយៈពេលជិត១ខែហើយ ក្រុមចោរបានធ្វើសកម្មភាពភ្ជង់ប្លន់ពីក្រុមគ្រួសារខ្មែរ ជាពលករស្រុកថៃ យកទ្រព្យសម្បត្តិទាំងកណ្ដាលថ្ងៃ អស់ប្រាក់១៥លានរៀល លុយបាត១០ម៉ឺនបាត និង​ មាស២តម្លឹង មិនទាន់ត្រូវបានសមត្ថកិច្ចខេត្តព្រៃវែងវែកមុខ ចាប់ខ្លួនយកមកផ្តន្ទាទោសបាននៅឡើយទេ។

លោកយាយ រិន ត្រូវជាម្តាយជនរងគ្រោះបានប្រាប់​ CPC NEWS​ នៅថ្ងៃទី៦​ ខែតុលា​ នេះ​ ថា​ ករណីប្លន់ប្រដាប់អាវុធពីសំណាក់ក្រុមចោរ មកលើកូនគាត់នេះគឺប្រព្រឹត្តទាំងកណ្ដាលថ្ងៃតែម្តង កាលពីវេលាម៉ោង១០៖៤០នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅភូមិក្រាំងចំបក់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

លោកយាយ​ បន្តថា​ កូនគាត់ជាជនរងគ្រោះ ដែលបានបាត់បង់អស់ប្រាក់១៥លានរៀល លុយបាត១០ម៉ឺនបាត និងមាស២តម្លឹង។

លោកយាយបន្តទៀតថា​ ពេលកើតហេតុនោះក្រុមគ្រួសារគាត់បាននាំគ្នាទៅវត្តរាប់បាត ស្ទើរអស់ពីផ្ទះព្រោះរវល់បុណ្យបិណ្ឌភ្ជុំ គឺនៅសល់តែកូនស្រីពិការម្នាក់នៅចាំផ្ទះប៉ុណ្ណោះ។

ដោយឃើញឱកាសល្អ ជនសង្ស័យមានគ្នា២ទៅ៣នាក់ ស្លៀកពាក់ជិតៗ ថែមទាំងបាំងមុខទុកតែប្រឡោះភ្នែកមើលមិនស្គាល់អត្តសញ្ញាណទេ ដោយមានកាន់កាំភ្លើងខ្លី មកភ្ជុង់កូនស្រីរបស់គាត់ជាជនពិការរួចសំឡុតបង្ខំឱ្យនាង រកប្រមូលទ្រព្យសម្បត្តិិក្នុងផ្ទះទាំងអស់និងសោរម៉ូតូ ។

លុះប្រមូលទ្រព្យបានដូចចំនួនហើយ ពួកគេក៏នាំគ្នា ជិះរថយន្តមិនស្គាល់ម៉ាក គេចខ្លួនបាត់ស្រមោលតែម្ដង។

ភ្លាមៗនោះ​ ក៏មានបងប្អូនប្រជាពលរដ្ឋក្រុមគ្រួសារបានរាយការណ៍ ប្រាប់សមត្ថកិច្ចមូលដ្ឋាន​ ចុះមកធ្វើកំណត់ហេតុ។

ពាក់ព័ន្ធនឹងរឿងរ៉ាវនេះ​ CPC NEWS​ មិនទាន់សុំការបំភ្លឺពីលោក​ ព្រុំ សន្ធរ​ ស្នងការនគរបាលខេត្តព្រៃវែងនិងលោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរ​ បាននៅឡើយទេ ៕​

V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top