fbpx
V9 V9 V9 V9
ព័ត៌មានជាតិ

ចង្រៃព្រោះមាត់​ ! បុរសម្នាក់ថេីបនារីទាំងកណ្តាលថ្ងៃត្រង់​ ត្រូវតុលាការខេត្តកណ្តាល​ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

កណ្តាល៖លោក គឹម រ័ត្នណារិន អនុប្រធាននិងជាចៅក្រមស៊េីបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី៧ ខែតុលា​ នេះ បានសម្រេចចេញដីកាសម្រេចឃុំខ្លួនបុរសម្នាក់​ ដែលថ្លើមធំហ៊ានចាប់ថើបនារីម្នាក់ទាំងកណ្តាលថ្ងៃត្រង់​ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ប្រទូស្តកេរ្តិ៍ខ្មាស” ដែលប្រព្រឹត្តនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល​កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ តាមមាត្រា២៤៦នៃក្រមព្រហ្មទណ្ឌ។

ជនត្រូវចោទឈ្មោះ អឿ គីមយាង ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែររស់នៅភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរកម្មករ ។

ជនរងគ្រោះ​ ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែររស់នៅភូមិពោធិកណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរកសិករ ។

នគរបាល​ បានអោយដឹងថា នៅថ្ងៃកើតហេតុខាងលើមានឈ្មោះ កែវ ស្រី បានជិះម៉ូតូពីផ្ទះនៅភូមិពោធិកណ្តាល មកផ្ទះឈ្មោះឃុន ណេង ភេទស្រី នៅភូមិពោធិលើ ដើម្បីប្រមូលលុយតុងទីន ពេលដែលកំពុងតែឈរនិយាយគ្នាជាមួយឈ្មោះ ឃុន ណេង ស្រាប់តែមានឈ្មោះ អឿ គីមយាង បានមកចាប់អោបថើបឈ្មោះកែវ ស្រី ពេលនោះឈ្មោះកែវ ស្រី បានប្រតាយប្រតប់ និងទាញយកខ្សែភ្លើងវ៉ៃទៅលើឈ្មោះអឿ គីមយាង រួចដើរចេញមកផ្លូវ។

ក្រោយពីបានទទួលព័ត៌មានខាងលើកម្លាំងនគរបាលប៉ុស្តិ៍ត្រើយស្លា បានចុះទៅដល់កន្លែងកើតហេតុហើយបានឃាត់ខ្លួនឈ្មោះអឿ គីមយាង មកសាកសួរដើម្បីចាត់ការតាមនីតិវិធី៕

V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top