fbpx
V9 V9 V9 V9
ព័ត៌មានជាតិ

អ្នកគ្រប់គ្រងរោងចក្រកាត់ដេរសម្លៀកបំពាក់ក្រុមហ៊ុនស្កាយឡាយ អឹ ភែ រឹល បង្ខំអោយកម្មការិនីចូលធ្វើការរហូតមានបញ្ហាបច្ចេកទេសនៅក្នុងរោងចក្រ ផ្អើលកម្មកររត់ជាន់គ្នាសន្លប់ស្ត្រីពោះធំ៣នាក់

កណ្តាល៖កម្មករកម្មការិនីជាច្រើននាក់បាននាំគ្នាផ្ទុះការតវ៉ា នៅក្នុងរោងចក្រ អឹ ភែ រឹល នៅអាគារ៣ ស្រុកកៀនស្វាយ ខេត្តកណ្តាល​ មិនព្រមចូលបម្រេីការងារ​ ដោយពួកគាត់បានប្រាប់​ CPC NEWS​ ថា ដោយមូលហេតុរោងចក្រមួយនេះត្រូវបានខ្យល់កន្ទ្រាក់ បណ្តាលអោយបាក់រោងដែក សម្រាប់កម្មករហូបបាយ រោងដែកផ្ញើកង់ម៉ូតូ ឡាន និងប៉េីងរបើកដំបូលដាច់ធ្លាក់ពិដានអគារដេរមួយចំហៀង ។

ករណីនេះ​ កេីតឡេីងតាំងពីយប់ថ្ងៃទី៥ ខែតុលា ម្ល៉េះ ហើយជាងជួសជុលមិនទាន់ជួសជុលរួចរាល់ផង បែរជាខាងតំណាងរោងចក្រនៅតែបង្ខំអោយពួកគាត់ចូលបម្រេីការងារដូចដើម រហូតធ្វើអោយកម្មការិនី៣នាក់ ជាស្ត្រីពោះធំ កូនខ្ចី ដួលសន្លប់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

លោកវរសេនីយ៍​ ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានប្រាប់​ CPC NEWS​ នៅថ្ងៃទី៨​ ខែុលា​ នេះ​ ថា​ ពិតជាមានកម្មការិនីផ្ទុះការតវ៉ាពិតមែន ដោយសារនៅក្នុងរោងចក្រ មានកម្តៅឡឡើងខ្លាំង ធ្វើអោយសារ៉ែនប្រកាសអាសន្ន​ នាំអោយកម្មការិនីភ័យរត់ជាន់ជើងគ្នា បណ្តាលអោយមានអ្នកសន្លប់ម្នាក់ជាស្ត្រីពោះធំ។

ដោយឡែក លោក អ៊ូ ឈាង អភិបាលស្រុកកៀន ស្វាយ បានថ្លែងប្រាប់​ CPC NEWS​ ថា​ លោកបានបញ្ជាអភិបាលរងម្នាក់ដឹកនាំកម្លាំងចម្រុះចុះទៅហើយ កំពុងចូលជួបសម្របសម្រួលជាមួយអ្នកគ្រប់គ្រងរោងចក្រ និងកម្មករ កម្មការិនី និងរកដំណោះស្រាយ។

លោកបានបន្ថែមទៀតថា ប៉ុន្មានថ្ងៃមុនដោយមានឧបទ្ទហេតុ ខ្យល់របើកដំបូលបាក់រលំរោង ក្នុងរោងចក្រ ដោយសារខុសបច្ចេកទេសបន្តិចបន្តួចពាក់ព័ន្ធរឿងភ្លើង ធ្វើអោយកម្មករកម្មការិនីភ័យ​ ដួលសន្លប់៣នាក់ជាស្ត្រីពោះធំ កូនខ្ចី តែមិនបណ្តាលអោយធ្ងន់ធ្ងរនោះទេ។

សូមបញ្ជាក់ថា​ ការតវ៉ានេះបានកើតឡើងនៅព្រឹកថ្ងៃទី៨ ខែតុលា នេះ​ ស្ថិតនៅក្នុងសួនឧស្សាហ៍កម្មសំរោងធំ ភូមិព្រែកត្រែង ឃុំសំរិងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ពាក់ព័ន្ធ​ករណី​ នេះ​ CPC NEWS មិនទាន់បានទំនាក់ទំនងទៅតំណាងគ្រប់គ្រងរោងចក្របាន ឡើយទេ ដោយសារគ្មានលេខទូរស័ព្ទទំនាក់ទំនង៕

V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top