fbpx
V9 V9 V9 V9
ព័ត៌មានអន្តរជាតិ

អន្តរជាតិកំពុងឃ្លាំមើលបញ្ហាធំមួយ កំឡុងការប្រកួតបាលទាត់រវាងអ៊ីរ៉ង់ និងកម្ពុជា នៅថ្ងៃស្អែក

តេហេរ៉ង់៖ ក្រោយពីលោក ជៀននី អ៊ិនហ្វាទីណូ  (Gianni Infantino) ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​ពិភពលោក ហៅកាត់​ថា FIFA ​បាន​ធានាអះអា​ង​ថា​ អ៊ីរ៉ង់​យល់​ព្រម​អនុញ្ញាត​ឱ្យ​ស្ត្រី អាច​ចូល​ទស្សនា​ការ​ប្រកួត​បាល់ទាត់​អន្តរជាតិ​បានឡើងវិញ ពេលប៉ះ កម្ពុជា និងប្រទេសក្នុងពូលផ្សេងទៀត បណ្តាប្រទេសជាច្រើននៅលើពិភពលោកកំពុងធ្វើការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់បំផុត ដោយបារម្ភ ខ្លាចអ៊ីរ៉ង់មិនធ្វើតាមការសន្យារបស់ខ្លួន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន IRN News នៅថ្ងៃទី៩ ខែកញ្ញានេះ។

កាលពីថ្ងៃទី២៥ ខែកញ្ញាកន្លងទៅ ​ប្រតិភូ​នៃ​​សហព័ន្ធ​កីឡា​បាល់ទាត់​ពិភពលោក បាន​ចុះទៅ​ជជែក​គ្នា​យ៉ាង​ផុសផុល​ជាមួយ​ថ្នាក់ដឹកនាំ​កីឡាអ៊ីរ៉ង់​ នៅ​ស្តាត​ Azadi Stadium ។ នៅ​​ចំពោះ​មុខ​អ្នក​កាសែតពីប្រទេស​អ៊ីតាលី ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់ FIFA  ថ្លែងថា «យើង​ត្រូវការ​ការគាំទ្រ​របស់​នារីៗ​នៅ​ពហុកីឡដ្ឋាន។​​ យើង​ត្រូវតែ​ចូលរួម​ដាក់​សម្ពាធ​ឱ្យខ្លាំង ដើម្បី​ឱ្យ​​មាន​វត្តមាន​របស់​ស្រីៗ ​នៅក្នុង​ការ​ទស្សនា​កីឡា​បាល់ទាត់ ហើយចំពោះរឿង​នេះ ​យើង​មិន​អាច​បន្ត​រង់ចាំ​បាន​តទៅទៀត​ទេ ដ្បិត​ថា យើង​បាន​រង់ចាំ​អស់ជាង​​៤០ឆ្នាំមកហើយ​»។

ការ​ជំរុញ​ដាក់​សម្ពាធ​ពី​​សហព័ន្ធ​កីឡា FIFA គឺ​កើត​មាន​ក្រោយ​ពី​មរណភាព​របស់​យុវតី សាហារ កូដាយ៉ារី​ (Sahar Khodayari) ដែល​ដុត​សម្លាប់​ខ្លួន នៅ​ចំពោះ​មុខ​តុលាការ កាលពី​សប្តាហ៍​មុន​​។ រូប​នាង​បាន​តែងខ្លួន​ជា​ប្រុស​ ដើម្បី​ចូលទៅមើល​បាល់ ប៉ុន្តែ​ត្រូវ​​នគរបាល​អ៊ីរ៉ង់​ចាប់​ឃាត់។ តាម​ពិត​ទៅ ក្រសួង​កីឡា​អ៊ីរ៉ង់​ កាលពី​ចុង​ខែ​សីហា បាន​យល់ព្រម​ឱ្យ​នារីៗ​ចូល​ទស្សនា​បាល់ទាត់​បាន។ ក៏ប៉ុន្តែ សមត្ថកិច្ច​អ៊ីរ៉ង់ ពុំ​បាន​អនុវត្តតាម​នោះឡើយ ដោយ​ធ្វើ​ទុក្ខ​បុកម្នេញ ចំពោះស្រីៗណាដែលឈ្មុសឈ្មុល​​ចង់ចូល​មើល​បាល់ទាត់ ​នៅស្តាត។ ក្នុង​ការ​ប្រកួត​បាត់ទាត់​កន្លងមក មាន​ស្រីៗ​តិចតួចណាស់​ដែល​អាច​ចូល​មើល​បាន ហើយ​នារីខ្លះ ក៏ត្រូវ​ប៉ូលីស​ចាប់ ឬត្រូវ​រង​ទុក្ខបុកម្នេញ​ផ្សេងៗ។

គួរ​ជ្រាបថា នៅថ្ងៃស្អែកនេះ ​ក្រុមបាល់ទាត់​ជម្រើ​ស​ជាតិអ៊ីរ៉ង់ នឹងត្រូវបើកទ្វារផ្ទះទទួល​ក្រុម​ជម្រើ​ស​ជាតិ​កម្ពុជា នៅ​កីឡដ្ឋាន Azadi Stadium ។ ការ​ប្រកួតរវាង​កម្ពុជា​និងអ៊ីរ៉ង់នេះ​​ ដើម្បីជម្រុះ​ជម្រើស​រើសយក​ជើងខ្លាំង​ សម្រាប់​​ចូលរួមវគ្គ​៣២ក្រុមបន្ត​នៅ​ប្រទេស​កាតា ឆ្នាំ​២០២២៕​

V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top