fbpx
V9 V9 V9 V9
ព័ត៌មានអន្តរជាតិ

សិង្ហបុរី បានជំនួសតំណែងអាមេរិក ក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ច ទី១របស់ពិភពលោក

សិង្ហបុរី៖បើយោងតាមរបាយការណ៍ស្តីពីការប្រកួតប្រជែងសកលនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ចុះផ្សាយនៅថ្ងៃទី ៨ ខែតុលា ឆ្នាំ២០១៩បានបង្ហាញថា សិង្ហបុរី បានជំនួសតំណែងសហរដ្ឋអាមេរិក ក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចប្រកួតប្រជែងខ្លាំងបំផុតនៅលើពិភពលោក។

បើតាមរបាយការណ៍ ការផ្តល់ពិន្ទុត្រូវផ្អែកទៅលើ ហេដ្ឋារចនាសម្ព័ន្ធ វិស័យសុខាភិបាល ទីផ្សារការងារ ប្រព័ន្ធហិរញ្ញវត្ថុ គុណភាពស្ថាប័នសាធារណៈ និងការបើកចំហរពាណិជ្ជកម្ម។

វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានកត់សម្គាល់ឃើញថា មូលហេតុដែលសិង្ហបុរីបានពិន្ទុខ្ពស់ជាងគេដោយសារតែ សិង្ហបុរីបានទទួលអត្ថប្រយោជន៍ពីការបង្វែរពាណិជ្ជកម្មតាមរយៈកំពង់ផែរបស់ខ្លួនដែលបង្កឡើងដោយជម្លោះពន្ធរវាងប្រទេសសេដ្ឋកិច្ចកំពូលៗ នៅលើពិភពលោក។ប៉ុន្តែផ្ទុយទៅវិញ អាមេរិកធ្លាក់ពិន្ទុក៏ព្រោះតែសង្គ្រាមពាណិជ្ជកម្មនេះឯង។

សូមជម្រាបជូនថា បើតាមការវាយតម្លៃរបស់(WEF) ទីក្រុងហុងកុង បានទទួលចំណាត់ថ្នាក់ទី ៣ ដោយទទួលបានពិន្ទុ ៨៣,១ ប៉ុន្តែពិន្ទុនេះទទួលបានមុនពេលមានការរង្គោះរង្គើនៃការតវ៉ាប៉ុណ្ណោះ។ដោយឡែកចំណាត់ថ្នាក់លេខ៤ បានទៅលើប្រទេសហូល្លង់ ខណៈប្រទេសស្វីសស្ថិតនៅលំដាប់ទី៥៕

V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top