fbpx
V9 V9 V9 V9
ព័ត៌មានជាតិ

គិតត្រឹម៩ខែ ឆ្នាំ២០១៩ សំណើជួសជុលកែលម្អផ្ទះប្រជាពលរដ្ឋចំនួន ៨៧៩ករណី ត្រូវ​បានអនុញ្ញាត ក្នុងចំណោមពាក្យស្នើសុំចំនួន ១៧៤៦ករណី

សៀមរាប៖យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានសហគមន៍អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០១៩ នេះ សំណើជួសជុលកែលម្អផ្ទះរបស់ប្រជាពលរដ្ឋចំនួន ៨៧៩ករណី ត្រូវបានអនុញ្ញាត ក្នុងចំណោមពាក្យស្នើសុំសរុបចំនួន ១៧៤៦ករណី ។ នេះបើតាមហ្វេសប៊ុកផេករបស់ អាជ្ញាធរជាតិអប្សរា ផ្សាយថ្ងៃទី៩ ខែតុលា នេះ ។

លោក អឿន សំអុន ប្រធានលេខាធិការដ្ឋានសហគមន៍ ថ្លែងថា ការអនុញ្ញាតនេះគឺផ្អែកទៅលើគោលការណ៍គ្រប់គ្រងលំនៅដ្ឋានស្របតាមលក្ខខណ្ឌនៃកិច្ចអភិរក្សតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក ។

លោក បន្ថែមថា ចំពោះការងារនេះ គឺត្រូវអំណរគុណដល់អាជ្ញាធរមូលដ្ឋានដែលតែងសហការចូលរួម សម្រួលដល់ការងារនេះ ឱ្យទទួលបានលទ្ធផលជាទីមោទនៈ ។

គួរជម្រាបថា ក្នុងករណីប្រជាពលរដ្ឋមានតម្រូវការកែលម្អគេហដ្ឋានរបស់ខ្លួន សូមធ្វើការទំនាក់ទំនងជាមួយភូមិឃុំ ដើម្បីដាក់ពាក្យស្នើសុំជួសជុលកែលម្អផ្ទះរបស់ខ្លួន មកលេខាធិការសហគមន៍អាជ្ញាធរជាតិអប្សរា ៕

V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top