V9 V9 V9 V9
កីឡាអន្តរជាតិ

ខ្សែបម្រើមិនសូវមាត់ក របស់គោព្រៃកម្ពុជាប្តេជ្ញាចិត្តលេងឲ្យអស់ពីសមត្ថភាព ទោះបីជួបបញ្ហាអាកាសធាតុ

អ៊ីរ៉ង៖មុនជួបគ្នានៅថ្ងៃស្អែក រវាងក្រុមជម្រើសជាតិកម្ពុជា និងជម្រើសជាតិអ៊ីរ៉ង សមាជិកក្រុមគោព្រៃកម្ពុជាបានប្តេជាចិត្តលេងឲ្យអស់ពីសមត្ថកិច្ចភាពក្នុងជំនួបដ៏តានតឹងនេះ ទោះបីក្រុមអ៊ីរ៉ង់មានប្រៀបជាងទាំងកាយសម្បទា និងចំណាត់ថ្នាក់ពិភពលោកមានកម្រិតខ្ពស់ជាងកម្ពុជាក៏ដោយ។

ខ្សែបម្រើប្រយុទ្ធជម្រើសជាតិកម្ពុជា កីឡា សុះ ស៊ូហាណា បានថ្លែងប្រាប់ CPC NEWS នាថ្ងៃទី៩ ខែតុលា តាមបណ្តាញសង្គមយ៉ាងដូច្នេះថា “សម្រាប់ការប្រកួតថ្ងៃស្អែក គឺពិបាកខ្លាំងមែនទែន ព្រោះជាការប្រកួតជាមួយក្រុមខ្លាំងនៅអាស៊ី។ ពួកយើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតនេះ ហើយយើងលេងឲ្យអស់ពីសមត្ថភាព ១០០%”។

ដូចគ្នាដែរ ខ្សែការពារ សេត រ៉ូស៊ីប ក៏បានលើកឡើងប្រហាក់ប្រហែលនឹង ស៊ូហាណា ដែរថា “ប្តេជ្ញាចិត្តលេងឲ្យអស់ពីសមត្ថភាព ដោយក្រុមទាំងមូលបានត្រៀមខ្លួនរួចរាល់ហើយ និងលេងតាមយុទ្ធសាស្ត្រដែលគ្រូបង្វឹកប្រាប់។ ប៉ុន្តែអ្វីដែលជម្រើសជាតិកម្ពុជាព្រួយបារម្ភនោះ គឺកត្តាអាកាសធាតុ ត្រជាក់ ស្ងួត ពិបាកដកដង្ហើម”។

ទន្ទឹមនឹងការប្តេជ្ញាចិត្តរបស់ក្រុមគោព្រៃកម្ពុជា ខ្សែបម្រើប្រយុទ្ធ កីឡាករ សុះ ស៊ូហាណា បន្តសំណូមពរដល់អ្នកគាំទ្រនៅកម្ពុជាទាំងអស់ជួយផ្តល់កម្លាំងចិត្តពីចម្ងាយ តាមរយៈការជួនពរតាមបណ្តាញសង្គមហ្វេសប៊ុក និងទស្សនាតាមកញ្ចក់ទូរទស្សន៍ និងសូមអរគុណដល់អ្នកគាំទ្រអស់ដែលតែងតែផ្តល់កម្លាំងចិត្តកន្លងមក នឹងបន្តការគាំទ្រ ព្រោះអ្នកគាំទ្រជាកម្លាំងនៃជ័យជំនះនេះ។

សូមបញ្ជាក់ថា ក្រុមគោព្រៃកម្ពុជា នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង នៅថ្ងៃទី១០ ខែតុលា វេលាម៉ោង ៨៖៣០នាទី ម៉ោងនៅកម្ពុជា ក្នុងវគ្គជម្រុះជុំទី២ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ក្នុងពូល C នៅកីឡដ្ឋាន Azadi នៅអ៊ីរ៉ង មុនបើកកីឡដ្ឋានជាតិអូឡាំពិកទទួលក្រុមភ្ញៀវ អ៊ីរ៉ាក់ នៅថ្ងៃទី១៥ ខេតុលា ខាងមុខនេះ៕

V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top