fbpx
V9 V9 V9 V9
ព័ត៌មានអន្តរជាតិ

ហ្វូងដំរីដែលធ្លាក់ក្នុងទឹកជ្រោះនៅប្រទេសថៃ ចំនួនស្លាប់កើនឡើងដល់ ១១ក្បាល

បាងកក៖ក្រុមមន្រ្តីឧទ្យានជាតិថៃបាននិយាយថា ចំនួនសត្វដំរីដែលបានស្លាប់ក្រោយធ្លាក់ក្នុងទឹកជ្រោះនៅភាគឥសាន ប្រទេសថៃគិត ត្រឹមថ្ងៃពុធនេះកើនឡើងដល់ ១១ ក្បាល។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី៩ ខែតុលានេះ។

កាលពីចុងសប្តាហ៍កន្លងទៅនេះ មន្រ្តីឧទ្យានជាតិថៃបានរាយការណ៍ថា មានសត្វដំរីចំនួន ៦ក្បាលបានធ្លាក់ចូលទឹកជ្រោះ Haew Narok នៅភាគឥសានប្រទេសថៃហើយបានលង់ទឹកខណៈដែលសត្វដំរីចំនួន ២ក្បាលទៀតបានរួចជីវិត បន្ទាប់ពីព្យាយាមជួយសង្គ្រោះកូនដំរី មួយក្បាល ។

លោក នុតតាភុង ស៊ីរីឆាណា អភិបាលខេត្ត ណាខន ណាយុ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯសន្និសីទកាសែតថា ក្រុមមន្ត្រីបានរក ឃើញសាកសពដំរីចំនួន ៥ក្បាលទៀត នៅក្នុងទឹកជ្រោះបន្ទាប់ពីធ្វើការវិភាគលើវីដេអូដ្រូនដែលបានថតកាលពីរសៀលថ្ងៃចន្ទកន្លងទៅ។

លោក នុតតាភុង“យើងមិនអាចដើរចូលទៅពិនិត្យមើលវាដោយខ្លួនឯងបានទេ ពីព្រោះទឹកមានកំរិតខ្ពស់នឹងចរន្តទឹកហូរខ្លាំង។

គួរជម្រាបជូនដែរថា មន្ត្រីឧទ្យានជាតិថៃ បានរកឃើញកូនសត្វដំរីអាយុ ៣ឆ្នាំ មួយក្បាលបានលង់ទឹកស្លាប់នៅក្នុងទឹកជ្រោះ កាលពីព្រឹកព្រលឹមថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ។ដោយឡែកក្រុមអ្នកជំនាញដំរីបាននិយាយថា មូលហេតុដែលបណ្តាលឱ្យសត្វដំរីស្លាប់ ជាបន្តទៀតនេះ គឺដោយសារតែព្យាយាមជួយកូនដំរីដែលបានធ្លាក់ចូលជ្រោះ៕

V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top