fbpx
V9 V9 V9 V9
ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនជនសង្ស័យចំនួន៤នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀនជាង ៨០កញ្ចប់

ភ្នំពេញ៖សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ៤នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន រួមនឹងក្រាមពណ៌សថ្លាចំនួន ៨៣កញ្ចប់ ស្មើនឹង ២០.១៨ក្រាម ។ ការបញ្ជូននេះ ធ្វើឡើងនៅថ្ងៃទី៩ ខែតុលា នេះ ។

គួរជម្រាបថា ជនសង្ស័យទាំង ៤នាក់ នេះ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាន កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១១:១០នាទី  នៅចំណុច បន្ទប់ជួលគ្មានលេខ និងផ្ទះលេខ៦០  ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យទាំង ៤នាក់ រួមមាន ៖ ទី១. ឈ្មោះ ជា សុខ ភេទប្រុស អាយុ ២៩ឆ្នាំ , ទី២. ឈ្មោះ កែវ រ៉ាត់ ភេទប្រុស អាយុ ១៨ឆ្នាំ , ទី៣. ឈ្មោះ ឡូញ ចិន្តា ភេទប្រុស អាយុ ៤៨ឆ្នាំ , និងទី៤. ឈ្មោះ គង់  សាយលីដា ភេទស្រី អាយុ ៣៧ឆ្នាំ ៕

V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top