fbpx
V9 V9 V9 V9
ព័ត៌មានជាតិ

ថ្ងៃស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរៀបចំសន្និសីទសារព័ត៌មាន “សក្តានុពលនៃការវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជា”

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១០ ខែតុលា ស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានមួយស្តីពី “សក្តានុពលនៃការវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជា” នៅសាលប្រជុំB ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងគោលបំណងបង្ហាញដល់សាធារណជនជាតិ និងអន្តរជាតិ អំពីការរីកលូតលាស់ ការវិនិយោគនៅកម្ពុជា ក៏ដូចជាការទាក់ទាញវិនិយោគបន្ថែម ដោយសារកម្ពុជាមានសក្តានុពលខ្ពស់ សម្រាប់ការវិនិយោគលើគ្រប់វិស័យ។

បើយោងតាមសេចក្តីជូនដំណឹងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឲ្យដឹងនាថ្ងៃទី៩ ខែតុលា នេះថា ចំណុចសំខាន់ដែលនឹងត្រូវលើកឡើងរួមមាន ទិដ្ឋភាពនៃការវិនិយោគនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦ រហូតដល់ឆមាសទី២ ឆ្នាំ២០១៩, ទំហំទឹកប្រាក់នៃការវិនិយោគនៃបណ្តាប្រទេសនានានៅកម្ពុជា គិតចាប់ឆ្នាំ២០១៦, ទំហំនៃការវិនិយោគរបស់វិនិយោគិនចិន នៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ, និងសក្តានុពលរបស់កម្ពុជា សម្រាប់វិនិយោគិនជាតិ និងអន្តរជាតិ។

សូមជម្រាបថា បើតាមសេចក្តីជូនដំណឹងដដែលនេះ បញ្ជាក់ថា វាគ្មិនពិសេសដែលនឹងអញ្ជើញចូលរួមបកស្រាយគឺលោក ជា វុទ្ធី អគ្គលេខាធិការរង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top