V9 V9 V9 V9 V9
ព័ត៌មានជាតិ

សូមជ្រាបជាដំណឹង! មន្ទីរពេទ្យកម្ពុជា-គុយវ៉ែតនឹងរៀបចំវះកាត់ជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្រីក្រ

ភ្នំពេញ៖ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែតុលា ខាងមុខនេះ មន្ទីរពេទ្យកម្ពុជា-គុយវ៉ែត នឹងរៀបចំកម្មវិធីវះកាត់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅមន្ទីពេទ្យកម្ពុជា-គុយវ៉ែត ដែលមានទីតាំងស្ថិតនៅភូមិឈើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងជួយដល់ប្រជាពលរដ្ឋក្រីក្រដែលពួកគាត់គ្មានលទ្ធភាពក្នុងព្យាបាលជំងឺ។ នេះបើតាមសម្តីរបស់លោក រស់ សាឡាម ប្រធានមន្ទីរពេទ្យកម្ពុជា-គុយវ៉ែត ថ្លែងប្រាប់ CPC NEWS នាថ្ងៃទី៩ ខែតុលា នេះ។

សូមបញ្ជាក់ថា ជំងឺដែលនឹងត្រូវព្យាបាលដោយឥតគិតថ្លៃរួមមាន គីសស្បូន, ខ្លនលូន, ក្រួសក្នុងតម្រងនោម, រលាកខ្នែងពោះវៀន, បួសអន្ទង់,និង អាប់សែ៕

V9 V9 V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top