fbpx
V9 V9 V9 V9
ព័ត៌មានជាតិ

សមាជិកក្រុមឧទ្ទាមក្រៅច្បាប់៣នាក់ ដែលរួមគំនិតក្បត់ជាមួយ ទណ្ឌិត សម រង្ស៊ី ត្រូវតុលាការខេត្តតាកែវ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ

តាកែវ៖សមាជិកក្រុមឧទ្ទាមក្រៅច្បាប់ចំនួន៣នាក់ នៅខេត្តតាកែវ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តតាកែវ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ រួមគំនិតក្បត់ជាមួយ ទណ្ឌិត សម រង្ស៊ី ។

សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យសាលាដំបូងខេត្តតាកែវ កាលពីថ្ងៃទី៧ ខែវិច្ឆិកា បង្ហាញថា តុលាការខេត្តតាកែវ បានចេញដីកាបង្គាប់ឃុំខ្លួនជនរួមគំនិតក្បត់ជាតិទាំង៣នាក់ ដែលរួមមាន ទី១ ឈ្មោះ សយ សំអុន ភេទប្រុស អាយុ ៤៦ឆ្នាំពីមុនជាអតីតជំទប់ទី២ របស់អតីតគណបក្សសង្គ្រោះជាតិ ។ ទី២ ឈ្មោះ ថាវ រិទ្ធិ ភេទប្រុស អាយ៤៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិតាលាក់ខាងជើង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ និងទី៣ ឈ្មោះ កូយ ចន្ថា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ពេទ្យ មានទីលំនៅភូមិត្រពាំងសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ។

តុលាការសម្រេចចោទជន៣នាក់ខាងលើ និងបានចេញសាលដីកាសម្រេចឃុំខ្លួន ដោយយោងទៅតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ និង ដោយធ្វើឡើងបន្ទាប់ពីតុលាការរកឃើញថា ពួកគេធ្វើចលនា គាំទ្រ អូសទាញ កៀរគរ និងបំផុសបំផុលឲ្យប្រជាពលរដ្ឋចូលរួមធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល និងចូលរួមជាមួយការវិលត្រឡប់របស់ឧក្រិដ្ឋជន សម រង្ស៊ី និងបក្ខពួក នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ៕

V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top